បរទេស៖ យោងតាម TMZ បានរាយការណ៍មកថា តារាចម្រៀងរ៉េប Lil Uzi Vert មានដាំគ្រាប់ពេជ្រដែលមានតម្លៃ ២៤ លានដុល្លារ ត្រូវបានទស្សនិកជន ចាប់ខ្វេះទាញចេញពីថ្ងាសរបស់លោក ខណៈពេលដែលតារាប្រុសរូបនេះ កំពុងចុះទៅក្រោមឆាក ជាមួយហ្វូងមនុស្ស។
តួយ៉ាងតាមប្រភពដដែលបានបន្តទៀតថា Lil Uzi Vert មិនបានបាត់បង់ត្បូងពេជ្រដ៏មានតម្លៃនេះទេ លើសពីនេះទៀតសោត ក៏មិនរងរបួសធ្ងន់ធ្ងរអីដែរ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ តារាវ័យ ២៦ឆ្នាំរូបនេះ ក៏បានសរសេរនៅលើ Instagram ថា ដោយបានលើកឡើងថា៖
ទោះជាយ៉ាងណាក្តី បន្ទាប់ពីមានរឿងរ៉ាវនឹកស្មានមិនដល់នេះ បានកើតឡើង តារាប្រុសរូបនេះ ក៏បានសម្រេចចិត្ត គាស់យកគ្រាប់ពេជ្រនឹងចេញ បន្ទាប់ពីបានពិគ្រោះពីសំណាក់លោកគ្រូពេជ្រ ដោយត្រូវបានលើកឡើងថា វានឹងអាចឆ្លងមេរោគ បើសិនមិនយកវាចេញ៕
ប្រភព៖ zingnews
សូមទស្សនរូបភាពខាងក្រោម៖