កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Yeri ដែលជាសមាជិកកូនពៅរបស់ក្រុមនារី Red Velvet របស់ផលិតកម្ម SM បានធ្វើរឿងដ៏សាមញ្ញមួយនេះ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងកាន់តែស្រលាញ់នាងមួយកម្រិតទៀត។ នៅថ្ងៃទី១១ ខែមិថុនា Yeri បានបង្ហោះនូវ story មួយនៅក្នុងគណនី Instagram ជាផ្លូវការមួយរបស់នាង ដោយ Yeri បានរាំបទ TWICE "Alcohol Free" ដែលចេញកាលពីថ្មីៗនេះ ដែលការរាំរបស់ Yeri នេះគឺពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ បូករួមនិងភាពក្រមិចក្រមើមរបស់នាងផងដែរ ដែលនេះហាក់ដូចជា Yeri បានផ្តល់នៅការស្រលាញ់គាំទ្រដល់ក្រុមនារី TWICE សម្រាប់បទថ្មីរបស់ពួកគេដែលចេញកាលពីថ្ងៃទី៩ ខែមិថុនា ថ្មីៗនេះ។
គួរបញ្ជាក់ផងដែរ Yeri និង សមាជិក TWICE (Nayeon) ក៏ជាមិត្តសម្លាញ់នឹងគ្នា ដោយ Yeri ក៏ធ្លាប់បានអញ្ជើញ Nayeon ចូលរួមកម្មវិធីរបស់នាងផងដែរ។ ក្រៅពីអាជីពជាសមាជិក Red Velvet សព្វថ្ងៃ Yeri ក៏បានចូលប្រឡូកក្នុងវិស័យសម្តែងផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖