ថៃ៖ ថ្មីៗនេះ មហាជនជាច្រើន កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើករណីរបស់ តារាស្រី Pinky ដែលត្រូវបាន ពិធីករល្បីឈ្មោះ Moddam បានចេញបញ្ជាក់ក្នុងកម្មវិធី និងទម្លាយថា រូបនាងបានរស់នៅ ផ្ទះជួលចាស់តូចមួយ ព្រោះតែលុយទាំងអស់ដែលបានមកពីការងារ ត្រូវម្តាយនាងចំណាយក្នុងកាស៊ីណូ។
លើសពីនេះ លោក Moddam ក៏បានលាតត្រដាងពី Pinky ថាមិនមានលុយពិតប្រាកដទេ ហើយចំពោះតម្លៃការងារ របស់តារាស្រីរូបនេះ គឺត្រូវផ្ទេរទាំងអស់ ទៅឲ្យម្តាយរបស់ខ្លួន និងឲ្យម្តាយមើលថែលុយ តាំងពីនាងធ្វើការក្នុងវិស័យនេះ តាំងពីអាយុ ៧ ឆ្នាំមកម្លេះ ហើយបើសូម្បីតែពេលចេញកម្មវិធីម្តងៗ នាងក៏ត្រូវផ្ទេរអ្វីៗទាំងអស់ឲ្យម្តាយ ។
មិនត្រឹមតែប៉ុណ្ណោះ ចំនួនទឹកប្រាក់ដែល តារាស្រី Pinky ទទួលបានពីម្តាយរបស់នាង ជារៀងរាល់ថ្ងៃវិញ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះនាងចាត់ទុកថា ជាកំពូលតារាស្រីមួយរូប ប៉ុន្តែម្តាយ បែរជាបានឲ្យលុយនាងប្រើ ត្រឹមតែ ១៥០០ ទៅ ២០០០ បាត(ប្រហែល ៥២ដុល្លារ) តែប៉ុណ្ណោះ ព្រោះលុយដែលនៅសល់ក៏ត្រូវចូលទៅក្នុងគណនីក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យ Pinky ចូលចិត្តសុំជាលុយសុទ្ធ ពេលលក់របស់របរ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖