កម្សាន្ត៖ កាលពីថ្មី ៗ នេះ តារាចម្រៀងល្បី អ្នកនាង ឱក សុគន្ធកញ្ញា បានចែករំលែកវីដេអូ ស្តីអំពីដែល ការហាត់សមចម្រៀង មុនកម្មវិធីមួយ របស់តារាស្រីរូបនេះ ដែលបានបង្ហោះ ទៅកាន់អ្នកគាំទ្រតាមរយៈប្រព័ន្ធសង្គម ហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ជាក់ស្តែង តាមរយៈវីដេអូដែលបានចែកចាយ គេសង្កេតឃើញ ក្នុងកំឡុងពេល ហាត់សមនោះ តារាស្រីរូបនេះ បាន យកកូនប្រុស តែម្នាក់គត់របស់នាង ទៅអង្គុយក្បែរ ក្នុងការបំពេញការងារ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា អូន ឆលី បាអង្គុយជិតម្តាយ ស្ដាប់ម្ដាយច្រៀង ពេលបំពេញការងារ ឡើងស្ងៀមតែម្តង គ្មានកម្រើកសូម្បីបន្តិច ខណៈវ័យរបស់ខ្លួន ជាវ័យរពិសចាប់មិនឈ្នះ។
ក្រោយពីឃើញបែបនេះ ជាមួយនឹងការបង្ហោះ វីដេអូមួយនេះ អ្នកគាំទ្ររបស់តារាស្រីរូបនេះ ក៏បានលាន់មាត់ សរសើរ ទៅនឹងកូនប្រុស របស់តារាស្រីរូបនេះ ឡើងចេះ ស្តាប់បង្គាប់ មកអង្គុយឡើងស្ងៀម មិនចេះរពិស មើលទៅ ពិតជាមានក្មេងល្អតែម្តង។
សូមទស្សនាវីដេអូខាងក្រោម៖