ម៉ាឡេស៉ី៖ ពិតណាស់ កាលពិថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បវរកញ្ញាវ័យក្មេងកម្ពុជាចំនួន២រូប គឺ គង់ ច័ន្ទណារីយ៉ា និង ឆដា មុនីនាថ បានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៉ី ដើម្បីចូលរូលរួមប្រកួតក្នុងកម្មវិធី Kids and Teens Pageant Global។ ហើយបច្ចុប្បន្ន អ្នកទាំងពីរបានកំពុងចូលរួមប្រកួតជាមួយកម្មវិធី ដែលមានបេក្ខភាពមកចូលរួមប្រកួតពីប្រទេសផ្សេងៗយ៉ាងច្រើន។
ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ កម្មវិធីKids and Teens Pageant Global ដល់វគ្គប្រកួតបឋម ហើយគេក៏ឃើញ គង់ ច័ន្ទណារីយ៉ា និង ឆដា មុនីនាថ បានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ជាពិសេស មើលទៅម្នាក់ៗមានភាពក្លាហាន និងជឿជាក់ខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នៅពេលដែលបវរកញ្ញាទាំងពីររូបនេះ ចេញបង្ហាញខ្លួនដើរលើឆាក មានអ្នកទស្សនានៅទីនោះបានស្រែកហ៊ោផ្ដល់កម្លាំងចិត្តយ៉ាងច្រើន។
ក្នុងនោះដែរ កាលពីម្សិលមិញក៏មានវគ្គប្រកួតឈុតតំណាងជាតិផងដែរ ហើយអ្វីដែលគេចាប់អារម្មណ៍ និងរំភើបនោះ គង់ ច័ន្ទណារីយ៉ា Miss Teen Global Cambodia និង ឆដា មុនីនាថ Little Miss Global Cambodia បានឈ្នះឈុតតំណាងជាតិដែលល្អជាងគេប្រចាំកម្មវិធី ដែលធ្វើឡើងនោះឯប្រទេសម៉ាឡេស៉ី។ អំឡុងពេលប្រកាសថាឈុតតំណាងជាតិបវរកញ្ញាកម្ពុជា ឈ្នះ Best National Costume ក៏មានមហាជនជាច្រើន បានចូលរួមអបអរសាទរគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖