មិនត្រឹមតែជាThe Winnerលើឆាកអន្តរជាតិ ប៉ូលីកា ក៏ទទួលពានយ៉ាងច្រើន ជាសិស្សឆ្នើម - TrueID

មិនត្រឹមតែជាThe Winnerលើឆាកអន្តរជាតិ ប៉ូលីកា ក៏ទទួលពានយ៉ាងច្រើន ជាសិស្សឆ្នើម

January 11, 2023

ភ្នំពេញ៖ អាចនិយាយបានថា ឃឿន ប៉ូលីកា ជាយុវតីដំបូងគេបង្អស់ ដែលអាចឈ្នះក្លាយជាម្ចាស់ជ័យលាភីប្រចាំកម្មវិធី ប្រកួតបវរកញ្ញា Miss Preteen Junior Idol World 2023 ដែលធ្វើឡើងនៅឯេប្រទេសថៃ។ កត្តាដែលធ្វើឲ្យយុវតីវ័យ១៤ឆ្នាំរូបនេះ អាចយកឈ្នះការប្រកួតមួយនេះ គឺនាងពិតជាបានតាំងចិត្ត និងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាព និងចំណេះដឹងយ៉ាងអស់ពីចិត្ត។

ជាមួយគ្នានេះដែរ ទន្ទឹមនឹង ឃឿន ប៉ូលីកា ឈ្នះមកុដលើឆាកអន្តរជាតិ ក្លាយជា Miss Preteen Junior Idol World 2023 ត្រឹមអាយុ១៤ឆ្នាំ ឃើញថាមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនកុះករ បានអបអរសាទរ និងមានមោទនភាពទៅកាន់នាងគ្រប់ៗគ្នា។

លើសពីនេះទៅទៀត អ្វីដែលរឹតតែធ្វើឲ្យមហាជនកោតសរសើរលើ ឃឿន ប៉ូលីកា បន្ថែមទៀតនោះ គេដឹងថា នាងក៏ជាសិស្សពូកែម្នាក់ក្នុងសាលា ដែលជាសិស្សគំរូមួយរូបសម្រាប់សិស្សានុសិស្សផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ បវរកញ្ញាវ័យក្មេងរូបនេះ បានបង្ហាញមេដៃ និងពានរង្វាន់យ៉ាងច្រើន ដែលទទួលបានពីការខិតខំសិក្សា រហូតក្លាយជាសិស្សឆ្នើមដូច្នេះ៕

ប្រភពរូបភាព៖ Nov Vi Bol Bol

សូមទស្សនារូបភាពខាងក្រោម៖

ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ឃឿន ប៉ូលីកា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...