ភ្នំពេញ៖ លោក ជា វិបុល ដែលជាពិធីករដ៏ឆ្នើមមួយរូប ហាក់ដូចជាមានភាពមមាញឹកជាខ្លាំង មួយរយៈចុងក្រោយនេះ នៃអាជីពមួយនេះ ដោយតែងតែលេចវត្តមានរបស់លោក ជារឿយៗ ក្នុងកម្មវិធី បណ្តាលតូច ធំ ៗ ជាច្រើន។
ប៉ុន្តែ បើទោះជា តារាប្រុសរូបនេះ រវល់បែបណាក៏ដោយ តែជារឿយៗ លោកនូវតែ អាចបំពេញតួនាទី និងស្វាមីល្អ ទៅកាន់ភរិយាជាទីស្រលាញ់ អ្នកនាង គង់ សុជាតិ តាមរយៈ ការបង្ហោះចុងក្រោយ នៃវីដេអូ ដែលរូបលោក បានដឹងដៃភរិយាជាទីស្រលាញ់ ទៅញុំអាហារពេលល្ងាចមួយកន្លែង។
ជាក់ស្តែង តាមរយៈវីដេអូដែលបានបង្ហោះនោះ បង្ហាញពីទិដ្ឋភាពពោរពេញ ដោយស្នាមញញឹម និងភាពសប្បាយរីករាយ នៃពេលវេលាយ៉ាងផ្អែមល្ហែម ទោះអ្នកទាំងពីរមានវ័យកាន់តែជ្រេហើយក្តី ក៏មិនភ្លេចបន្ថែមរសជាតិស្នេហាឲ្យផ្អែម ថែមទាំងត្រូវបានមហាជនឃើញហើយ បញ្ចេញមតិសរសើរពី ជា វិបុល គ្រប់គ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖
@cheavibol12 ប្រពន្ធថាចង់មកញាំអយស្ទឺរនៅលើអាកាសម្តង អោយប្លែកអារម្មណ៍😜
♬ ស្រលាញ់ប្រពន្ធជាងគេ - ចឺម