បរទេស៖ រូបភាពទៅនឹងកាលបង្ហោះរបស់ Lionel Messi អបអរការឈ្នះពាន World Cup របស់ប្រទេសអាហ្សង់ទីន បានក្លាយជាការបង្ហោះនៅលើ Instagram ដែលមានអ្នកចូលចិត្តច្រើនបំផុតមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្រ្ត ក្នុងបណ្តាញសង្គម អ៉ីនស្តារក្រាម។
ជាក់ស្តែង ប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហោះ របស់កីឡាករបាល់ទាត់រូបនេះ បានទទួលការចូលចិត្តច្រើនជាង ៦៧ លាន ហើយចំនួននេះគឺកើនឡើងឥតឈប់ឈរ ដោយគេត្រូវបានរំពឹងទុកថា វានឹងកើនឡើងបន្តទៀត ព្រោះចំនួននេះ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា អាហ្សង់ទីនបានយកឈ្នះបារាំងដោយបាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យក្នុងប្រទេសកាតា ដែលជាការឈ្នះពាន World Cup ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣៦ ឆ្នាំ៕