បញ្ចប់បេសកកម្ម​ Cambodian Idol ភ្លាម ឱក​ សុគន្ធកញ្ញា​ បង្អួតរថយន្ត​ទំនើបថ្មីភ្លែត - TrueID

បញ្ចប់បេសកកម្ម​ Cambodian Idol ភ្លាម ឱក​ សុគន្ធកញ្ញា​ បង្អួតរថយន្ត​ទំនើបថ្មីភ្លែត

September 1, 2022

ភ្នំពេញ៖ បើនិយាយពី ឈ្មោះកំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា លោកអ្នកប្រាកដជាបានស្គាល់រួចហើយ ច្បាស់ជាក់ជាមិនខានថា ថាជាតារាស្រីដែលមានសំនៀងពិរោះ ទេពកោសល្យសិល្បៈដ៏សម្បូរបែប និងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់ មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋាន។

ជាពិសេស ជាគណកម្មការមួយរូប ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលទើបតែបញ្ចប់ទៅកាលពីថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកទស្សនាភ្លឹក សឹងតែគ្រប់គ្នាទៅហើយ ជាមួយនឹងការបង្ហាញខ្លួន ដ៏ស្រស់សោភារបស់អ្នកនាង ។

ដោយឡែក ក្រោយបញ្ចប់បេសកកម្ម ជាគណកម្មការរួចស្រេចអស់ ថ្មីនេះៗផងដែរ កំពូលតារាចម្រៀងរូបនេះ បានបង្ហាញជារថយន្តសេរីទំនើបមួយភ្លែត ដែលគេស្គាល់ថា គឺរថយន្ត ម៉ាក LUXUS LM 350 ពណ៌ខ្មៅមួយគ្រឿងដ៏ថ្មីស្រឡាង ដែលជារថយន្តបែបអភិជន ពិតជាសាកសមនឹង កំពូលតារាចម្រៀងដូចអ្នកនាង ខ្លាំងមែនទែន៕  

សូមទស្សនារូបភាពខាងក្រោម៖

 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
 ឱក សុគន្ធកញ្ញា
រថយន្ត ថ្មីរបស់ ឱក សុគន្ធកញ្ញា
រថយន្ត ថ្មីរបស់ ឱក សុគន្ធកញ្ញា
រថយន្ត ថ្មីរបស់ ឱក សុគន្ធកញ្ញា
រថយន្ត ថ្មីរបស់ ឱក សុគន្ធកញ្ញា
រថយន្ត ថ្មីរបស់ ឱក សុគន្ធកញ្ញា
រថយន្ត ថ្មីរបស់ ឱក សុគន្ធកញ្ញា
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...