សិង្ហបុរី៖ គិតមកទល់ពេលនេះ មានរយៈប្រហែល៥ខែហើយ ក្រោយពីនាងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ ស្ត្រីដែលរងរបួសរលាកធ្ងន់ធ្ងរ ខណៈពេលដែលព្យាយាមជួយសង្គ្រោះគូដណ្តឹងរបស់នាងឱ្យរួចផុតពីការផ្ទុះរថយន្តនឹងត្រូវទទួលការវះកាត់។
នៅក្នុងសារមួយទៅកាន់កាសែតThe Straits Times នៅល្ងាចថ្ងៃព្រហស្បតិ៍(២៥ វិច្ឆិកា) កញ្ញា Raybe Oh Siew Huey វ័យ ២៦ ឆ្នាំ បានឱ្យដឹងថានាងបានត្រលប់ទៅមន្ទីរពេទ្យ Singapore General Hospital (SGH) ដើម្បីទទួលការវះកាត់ ហើយនឹងត្រូវទទួលការថែទាំ រយៈពេលមួយខែ។
ក្នុងនោះដែរ នាងក៏បានបង្ហោះការអាប់ដេតនៅលើ Instagram ដោយអរគុណអ្នកគ្រប់គ្នាសម្រាប់សារជូនពររបស់ពួកគេ។កញ្ញា OhSiew Huey ដែលជាអតីតអ្នកបម្រើការលើយន្តហោះ និងជាអ្នកសំដែងកម្មវិធី Getai បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 80 ភាគរយនៃរាងកាយរបស់នាង ខណៈដែលព្យាយាមជួយសង្គ្រោះគូដណ្តឹងគឺលោក Jonathan Long វ័យ 29 ឆ្នាំ និងមិត្តភក្តិចំនួន 4 នាក់ ចេញពីរថយន្តដែលកំពុងឆេះ បន្ទាប់ពីវាបានបុកទម្លុះទៅក្នុងហាងមួយ ក្នុង Tanjong Pagar នៅម៉ោងប្រហែល 5.40 ព្រឹក ថ្ងៃទី 13 ខែកុម្ភៈ។
លោក Long ដែលជាអ្នកបើកបរ និងមនុស្ស៤នាក់ទៀតនៅក្នុងរថយន្តនោះ គឺលោក Eugene Yap អាយុ ២៩ឆ្នាំ; លោក Elvin Tan Yong Hao អាយុ 28 ឆ្នាំ; លោក Wilson Teo Qi Xiang អាយុ 26 ឆ្នាំ; និងលោក Gary Wong Hong Chieh អាយុ 29 ឆ្នាំ - បានស្លា.ប់នៅក្នុងគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ថា នាងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលពីខែមិថុនា ហើយថ្មីៗនេះបានបង្ហោះរូបខ្លួនឯង និងលោក Long ដែលមានរាងបេះដូងនៅលើគណនី Instagram របស់នាង៕
ប្រភព៖ The Strait Times