យីអ៊ុនឡើងវិញ យក់ ថិតរដ្ឋា បង្អួតគ្រឿងអលង្ការជ្រែកខ្លួន - TrueID

យីអ៊ុនឡើងវិញ យក់ ថិតរដ្ឋា បង្អួតគ្រឿងអលង្ការជ្រែកខ្លួន

October 21, 2022

ភ្នំពេញ៖ ពិតណាស់ អ្នកណាដែលថាមិនស្គាល់ តារាចំរៀងសំនៀងស្អក តែក្រអួនមុតស្រួច អ្នកនាង យក់ ថិតរដ្ឋា ទោះបីបទចំរៀងរបស់អ្នកនាង ហាក់ដូចជារយាលមែន តែប្រជាប្រិយភាពរបស់នាងនៅក្នុងដួងចិត្តមហាជន គឺនៅតែមានជាដ៏រាបរៀងមក ។

មិនតែប៉ុណ្ណោះ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នាងគឺជាមនុស្សម្នាក់ដែលគ្មានទេចរិតឆ្មើងឆ្មៃ មានតែដាក់ខ្លួន សម្រាប់អ្នកគាំទ្រររបស់នាង និងមហាជនទូទៅ ។ យ៉ាងណាមិញ ជឿជាក់ថាមហាជនបានដឹងហើយថា កាលពីប៉ុន្មានខែមុន យក់ ថិតរដ្ឋា បានជួបបញ្ហាលំបាក មានបញ្ហាសេដ្ឋកិច្ច ក្តីក្តាំទាក់ទងនឹងរឿងដីធ្លី រហូតដល់ថ្នាក់អស់លុយពីខ្លួន ថែមទាំងត្រូវខ្ចីលុយមិត្តភក្តិមកទិញទឹកដោះគោឲ្យកូនទៀតផង។

យ៉ាងណាមិញ ក្រោយបញ្ហាត្រូវបានដោះស្រាយរួចរាល់ហើយនោះ ថ្មីៗនេះគេសង្គេតឃើញ អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី កំពុងកសាងជីវភាពគ្រួសារឡើងវិញ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺត្រឹមរយៈពេលខ្លី គ្រួសារតារាចម្រៀងស្រីរូបនេះហាក់ឡើងកូដវិញ ខណៈដែលរបររកស៊ីគ្រឿងអលង្ការ កំពុងតែកាក់កប ទទួលបានការគាំទ្រពេញទំហឹង រហូតក្រលេកមើល យក់ ថិតរដ្ឋា ក៏សប្បាយចិត្ត ពាក់គ្រឿងអលង្ការបង្អួតហ្វេនៗ ជ្រែកខ្លួនតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

យក់ ថិតរដ្ឋា និងកូនៗ
យក់ ថិតរដ្ឋា និងកូនៗ
យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...