កម្សាន្ត ÷ ជាការពិតដែលថាឥទ្ធិពល Kpop របស់ប្រទេសកូរ៉េកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅពាសពេញពិភពលោកមិនថាអាស៊ី ឬអឺរ៉ុប។
ហើយដោយសារតែឃើញមានប្រជាប្រិយភាព បែបនេះហើយបានជា អ្នកមានសមត្ថភាពជាច្រើនមកពីប្រទេសផ្សេងៗ នាំគ្នាប្រលងប្រជែង ដើម្បីបានបង្ហាញខ្លួននៅក្នុង kpop។
ជាក់ស្តែង ក៏មានតារាចម្រុះជាតិសាស្រ្តមួយចំនួន ពិតជាបានសម្រេចបំណងដោយបានបង្ហាញខ្លួនជាតារា kpop ហើយក៏មានកាន់តែច្រើននាពេលថ្មីៗនេះ ក៏ដូចជាកំពុងទទួលការចាប់អារម្មណ៍ពីមហាជនផងដែរ។
ចង់ដឹងថាមានតារាណាខ្លះ សូមទស្សនារូបភាព និងការរៀបរាប់ដូចខាងក្រោម ÷
១. Chanty សមាជិកក្រុម LAPILLUS ជាជនជាតិ ហ្វីលីពីន កាត់អាហ្សង់ទីន កើតឆ្នាំ ២០០២។
២. Danielle សមាជិកក្រុម NEWJEANS ឈ្មោះពិតគឺ Mo Jihye ជនជាតិអូស្ត្រាលី កាត់កូរ៉េ ។
៣. Giselle សមាជិកក្រុម aespa ជនជាតិជប៉ុន កាត់កូរ៉េ ។
៤. Huening Bahiyyih សមាជិកក្រុម Kep1er កើតក្នុងឆ្នាំ ២០០៤ ជាជនជាតិអាមេរិក កាត់កូរ៉េ។
៥. Lily សមាជិកក្រុម NMIXX ជនជាតិអូស្ត្រាលី កាត់កូរ៉េ។
៦. Jeon Somi ជាតារាស្រីដ៏ស្រស់ស្អាតបំផុតម្នាក់ក្នុងចំណោមតារា K-pop ជំនាន់ទីបួន ជនជាតិកាណាដា កាត់កូរ៉េ កើតឆ្នាំ ២០០១។
ប្រភព: Kbizoom