ផ្អែមល្ហែមខ្លាំងណាស់! ស៊ឹម សូលិកា ដឹកដៃស្វាមីលំហែលើផ្ទៃសមុទ្រ ឡើងមានក្តីសុខ - TrueID

ផ្អែមល្ហែមខ្លាំងណាស់! ស៊ឹម សូលិកា ដឹកដៃស្វាមីលំហែលើផ្ទៃសមុទ្រ ឡើងមានក្តីសុខ

January 4, 2022

ព្រះសីហនុ៖ ពិតណាស់ ពិធីករ និងពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន លោក អេង រិទ្ធី និងអ្នកនាង ស៊ឹម សូលិកា តែងតែបង្ហាញពីសុភមង្គលក្នុងក្រុមគ្រួសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។

បើទោះបីជាអ្នកទាំងពីរមានវ័យរាងជ្រេបន្តិចក៏ដោយក្តី ប៉ុន្តែក្តីស្រលាញ់របស់អ្នកសិល្បៈមួយគូនេះហាក់មិនជ្រេតាមវ័យនោះទេ គឺកាន់តែផ្អែមល្អែម និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកជាខ្លាំង។ យ៉ាងណាមិញក្រោយថ្ងៃឆ្លងឆ្នាំសកល២០២១ ចូល ២០២២នេះ ពិធីករ និងពិធីការិនីទាំងពីររូបនេះស្រាប់តែបានដឹកដៃគ្នាទៅសាងអនុស្សាវរីយ៍យ៉ាងស្វីត នៅឯខេត្តព្រះសីហនុ ។

ក្នុងនោះផងដែរ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពយ៉ាងមានក្តីសុខជាមួយស្វាមី ក្នុងទិដ្ឋភាពផ្ទៃសមុទ្រ យ៉ាងស្រស់បំព្រង អមនឹងកាយវិការអោបថើបយ៉ាងស្និតស្នាល មើលទៅពិតជាមានក្តីសុខខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

 ស៊ឹម សូលិកា
 ស៊ឹម សូលិកា
 ស៊ឹម សូលិកា
 ស៊ឹម សូលិកា
 ស៊ឹម សូលិកា និងស្វាមី
 ស៊ឹម សូលិកា និងស្វាមី
 ស៊ឹម សូលិកា និងស្វាមី
 ស៊ឹម សូលិកា និងស្វាមី
 ស៊ឹម សូលិកា និងស្វាមី
 ស៊ឹម សូលិកា និងស្វាមី
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...