កម្សាន្ត៖ តារាចម្រៀងស្រីដែលកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជន Sunmi គឺជាអតីតសមាជិកក្រុម Wonder Girl ដែលធ្លាប់ទទួលបានការគាំទ្រជាខ្លាំងនៅក្នុងវិស័យ Kpop។ Sunmi បានបន្តអាជីពជាតារាចម្រៀងទោល ហើយក៏ទទួលបានការជោគជ័យមែនទែន។
តារាចម្រៀងដែលពោពេញទៅដោយទេពកោសល្យ Sunmi បានជ្រកក្រោមដំបូល ផលិតកម្ម J.Y.P Entertainment តាំងពីនាងចាប់ផ្ដើមអាជីពមកម្ល៉េះ ទោះបីជាបច្ចុប្បន្ននាងបានផ្លាស់ប្ដូរទ្រនំយ៉ាងណា កីនាងនៅតែមានភាពជិតស្និតជាមួយលោក Park Jin Young ដែលជាម្ចាស់ផលិតកម្មចាស់ដ៏ដែល។
កាលពីពេលកន្លងទៅ នាងបានផុសរូបលោក Park Jin Young មួយសន្លឹកនៅក្នុងគណនី Instagram ផ្ទាល់ខ្លួនដើម្បីគាំទ្រទៅលើបទចម្រៀងថ្មី Fever របស់លោកផង។ ប៉ុន្ដែអ្នកគាំទ្របានបង្ហាញការមិនពេញចិត្តទៅលើរូបនោះទៅវិញ ដែលបានធ្វើឲ្យមានហ្វេនជាច្រើនបានចុច Unfollow ទៅលើគណនី Sunmi។
បន្ទាប់ពី Sunmi បានធ្លាក់ចំនួនអ្នក Follow ជាច្រើនសន្ធឹកសន្ធាប់ នាងក៏បានចេញមុខសរសេរខមិនក្រោមរូបប្រាប់ថា នាងបានធ្លាក់អ្នក follow រាប់រយនាក់ក្នុងពេលត្រឹម១នាទីតាំងពីនាងផុសរូបនោះមក។ Sunmi បានសរសេរទៀតថា នាងមិនមែនចង់បន្លាចអ្នកគាំទ្រទេ ហើយសូមឲ្យអ្នកទាំងគ្នាត្រជាក់ចិត្តសិន។
ក្រោយពី អតីតក្រុម Wonder Girl រូបនេះ បានឃើញពីទង្វើរបស់អ្នកគាំទ្រហាក់ដូចជាមិនចូលចិត្តជាខ្លាំង Sunmi ក៏សម្រេចចិត្តលុបរូបលោក Park Jin Young បាត់ពីភ្នែកមនុស្សម្នារវិញតែម្ដង។ បន្ទាប់ពីដឹងមានរឿងយ៉ាងនេះ លោក CEO Park Jin Young បានចេញមុខសុំទោសទៅកាន់Sunmi ផងដែរ៕
ប្រភព៖ Koreaboo