កូរ៉េខាងត្បូង៖ យោងតាមគេហទំព័ររបស់វិទ្យាស្ថាន Garo Sero YouTube បានឲ្យដឹងថាតារាសម្តែងស្រី Jun Ji Hyun និងស្វាមីបានចែកផ្លូវគ្នាតាំងពីខែធ្នូឆ្នាំ ២០២០ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះមិនព្រមបន្តការលែងលះគ្នាឡើយ ទោះបីប្តីរបស់នាងបានចាកចេញពីផ្ទះហើយក្តី។
តួយ៉ាងនៅលើការផ្សាយផ្ទាល់ថ្ងៃទី ២ ខែមិថុនាអ្នកយកព័ត៌មានបានបកស្រាយពីមូលហេតុចំបងដែល Jun Ji Hyun មិនចង់លែងលះគឺដោយសារតែផលប៉ះពាល់អវិជ្ជមានដែលវាអាចមានទៅលើពាណិជ្ជកម្មជាច្រើនរបស់នាងដែលផ្សព្វផ្សាយ។
លើសពីនេះទៅទៀត ដោយសារតែនាងអាចនឹងទទួលរងនូវការផាកពិន័យចំពោះការនាំយករឿងអារស្រូវមិនល្អទៅម៉ាកយីហោដែលនាងឃោសនាផងដែរ។ ជាមួយគ្នានេះដែរ អ្នកយកព័ត៌មានក៏បានអះអាងផងដែរ ព្រមទាំងបានចោទប្រកាន់បន្ថែមទៀតថា ស្វាមីរបស់តារាសម្តែងស្រីរូបនេះ ចង់លែងលះដោយសារតែ រូបលោកមានទំនាក់ទំនងស្នេហាថ្មី។
ត្រឡប់ទៅវិញ Jun Ji Hyun និងស្វាមី ធនាគារិករបស់នាងគឺលោក Choi Joon Hyuk បានរៀបការនៅខែមេសាឆ្នាំ ២០១២។ Choi Joon Hyuk ត្រូវបានគេស្គាល់ថាជាចៅប្រុសរបស់អ្នករចនាម៉ូដហុនហុកដ៏ល្បីល្បាញម្នាក់ ដែលចាត់ទុកជាអ្នកមានម្នាក់ក្នុងទីក្រុងសេអ៊ូល ដែលអ្នកទាំងពីរ ទទួលបានចំណងដៃ កូនស្រី ២ នាក់ផងដែរ៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖