មនុស្សណាមិនចេះខុស! Bro KH រៀបរាប់ទាំងសើចយំ ព្រោះត្រូវ ប្រពន្ធក្បត់ចិត្ត រត់ចោលខ្លួន ខណៈខ្លួនកំពុងមានជំងឺ (មានវីដេអូ) - TrueID

មនុស្សណាមិនចេះខុស! Bro KH រៀបរាប់ទាំងសើចយំ ព្រោះត្រូវ ប្រពន្ធក្បត់ចិត្ត រត់ចោលខ្លួន ខណៈខ្លួនកំពុងមានជំងឺ (មានវីដេអូ)

May 23, 2021

រាជធានីភ្នំពេញ ៖ ផ្ទុះលើបណ្តាញសង្គមហ្វេសប៊ុក ម្តងរួចមកហើយ រឿងដែល តារាYoutube ខ្មែរល្បី Bro KH ទម្លាយអាការជំងឺស្ត្រេស ដែលកំពុងធ្វើទុក្ខខ្លាំងម្តងទៀត ក្រោយអាចព្យាបាលអស់២ឆ្នាំមកហើយ តែពេលនេះ ត្រូវជំងឺនេះ ធ្វើទុក្ខម្តងទៀត។

ជាមួយគ្នានេះ Bro KH បានបកស្រាយរឿងគ្រប់យ៉ាង ដែលធ្វើឲ្យជំងឺខ្លួន រើឡើងវិញយ៉ាងដូច្នេះ ក៏ព្រោះតែ វិបត្តិផ្លូវចិត្ត បញ្ហាស្នេហាបែកបាក់ជាមួយអ្នកទី២ ដែលធ្លាប់តែឃើញ មុខក្នុងវីដេអូរបស់លោកនោះហើយ។ មិនតែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ Bro KH បានប្រាប់ឲ្យដឹងថា ដើមហេតុដំបូង ដែលធ្វើឲ្យប្រពន្ធខ្លួន ថ្នាំងថ្នាក់ចិត្តបែបនេះ ព្រោះ ការនៅផ្ទះម្តាយខ្លួន ខ្លួនបានសេពគ្រឿងស្រវឹង ព្រោះជំងឺនេះ ធ្វើឲ្យពិបាកគេង ដូច្នេះ តម្រូវឲ្យខ្លួនសេពគ្រឿងស្រវឹង ស្ទើររាល់ថ្ងៃ ទើបគេងលក់ តែដោយសារ ស្ថិតក្នុងឥទ្ធិពលស្រវឹង ខ្លួនបាននឹកឃើញ សម្តីម៉ែក្មេកមើលងាយ បោះសម្តីថា ខ្លួនចាស់ហើយ គ្មានសល់ទ្រព្យអ្វីនោះ ក៏បានលើកដៃទះកំភ្លៀងប្រពន្ធ ហើយដេញនាងចេញពីផ្ទះសៀមរាប តែខ្លួនដឹងខ្លួនខុសក៏ទៅក្រាបសុំទោសម្តាយក្មេក ហើយគាត់ក៏លើកលែង។

បន្ទាប់មក អ្នកទាំង២ក៏បានត្រលប់មកនៅជាមួយគ្នាដូចដើម តែថ្ងៃមួយ Bro KH បានសួរប្រពន្ធថា ហេតុអ្វីមិន ដាក់រូបខ្លួន ក្នុងStory IG តែផ្ទុយទៅវិញ ប្រពន្ធបែរជាបោកទូរសព្ទខ្ទេចអស់។ 

ក្រោយពី បែកបាក់តែមួយពព្រិចភ្នែកសោះ អតីតប្រពន្ធក៏មានអ្នកថ្មី ក្នុងនាមខ្លួន ជាអតីតប្តី មិនខឹងសម្បារនឹងប្រពន្ធមាន អ្នកថ្មីទេ​ តែខ្លួនពិតជា ខូចចិត្តដែលត្រូវមានអ្នកទី៣មកដណ្តើមប្រពន្ធ ស្របពេល បញ្ហាគ្រួសារកំពុងមានភាពប្រេះស្រាំ ម្យា៉ងទៀត ខ្លួនបានបន្តថា ខណៈខ្លួនមានជំងឺ បាត់បង់ចំណូល គ្មានSponsor ប្រពន្ធក៏ទៅចោលខ្លួនទៀត ទោះខ្លួនសល់ឡាន សល់ផ្ទះ តែរស់នៅហាក់ដូចគ្មានន័យ។

យ៉ាងណាក្តី អ្នកគាំទ្ររបស់លោក នៅតែរក្សាការគាំទ្រលើលោក ឲ្យតទល់នឹងជំងឺនេះឲ្យដល់ទីបំផុត មិនតែប៉ុណ្ណោះ បើទោះបី ជាBro KH បានលុបវីដេអូនេះក្តី តាមការសុំរបស់ម្តាយ តែអ្នកគាំទ្រ លើកទឹកចិត្តឲ្យរូបលោក ធ្វើបែបនេះទៅ ដើម្បីបន្ធូរអារម្មណ៍ កុំឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

Bro KH
Bro KH
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...