កម្សន្ត៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមដែលនិយមគាំទ្រតារា Kpop បានផ្ទុះការចាប់អារម្មណ៍ទៅលើអ្នកគាំទ្រម្នាក់។ នៅក្នុងនោះ ហ្វេនម្នាក់នោះ បានតុបតែងខ្លួនស្រដៀងទៅនឹង Park Boom ដែលជាអតីតសមាជិកក្រុម 2NE1 ដោយមើលមួយភ្លែតច្រឡំថាជាតារាស្រីពិត។
កាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ ថ្មីៗនេះ ហ្វេនម្នាក់នោះ បានជួបគ្នាផ្ទាល់ជាមួយ Park Boom ផ្ទាល់តែម្ដង ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមនឹងនោះ Park Boom ក៏បានអោបអ្នកគាំទ្រដែលតែងខ្លួនស្រដៀងនាងនោះ យ៉ាងស្និទស្នាលផងដែរ។
អ្វីដែលពិសេសជាងនេះទៀតនោះ ពេលអ្នកទាំងពីរ ឈរថតជិតគ្នា គឺទើបដឹងថា មុខស្រដៀងគ្នា ដូចបងប្អូនអញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ មិនត្រឹមតែស្ទាយ៍សម្លៀកបំពាក់ ស្រដៀងគ្នានោះទេ សូម្បីតែស្ទាយ៍ផាត់មុខ ក៏ដូចគ្នាទៀតផង៕
ប្រភព៖ 2NE1 កម្ពុជា