ថៃ៖ គឺជាពេលមួយដែលធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង នៅពេលដែល តារាស្រីវ័យក្មេង Patricia បានរៀបការជាមួយនឹងគូស្នេហ៍ លោក Note Viset នៅក្នុងចំណោមគ្រួសារ និងមនុស្សជិតស្និទ្ធជាច្រើនទៀត ដែលបានចូលរួមជាសាក្សី នៅក្នុងពិធីភ្ជាប់ពាក្យ ពោរពេញដោយភាពកក់ក្តៅ។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ បន្ទាប់ពីរៀបចំពិធីហើយ តារាស្រី Patricia ក៏បានបង្ហោះរូបភាព នៅពិធីមង្គលការរបស់ខ្លួន ជាមួយនឹងកំណត់ត្រាពេលវេលាដ៏កក់ក្តៅ នៅក្នុងគ្រួសារ ព្រមជាមួយនឹងការត្រៀមបើកចិត្តជាលើកដំបូង អរគុណទៅដល់គ្រួសារខាងប្រុស ដោយបាននិយាយថា៖
យ៉ាងណាមិញ ក្រោយការបង្ហាញនេះ បណ្ដាមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរ ខណៈដែលបងថ្លៃស្រីធំ Chompoo Araya បានចូលមកបញ្ចេញមតិក្នុងចិត្ត ទទួលស្វាគមន៍ប្អូនថ្លៃស្រីម្នាក់នេះ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖