សៀមរាប៖ នាពេលថ្មីៗនេះ កំពូលតារាចម្រៀងជើងចាស់ លោក ខេមរៈ សិរីមន្ត បានចុះលើរថយន្តម៉ាកទំនើប Roll Royce ហើយទៅទិញលៀសហាល យ៉ាងសាមញ្ញៗធម្មតា ដែលនេះធ្វើឱ្យមហាជនមិនតិចនោះទេបាននាំគ្នាសរសើរទៅកាន់ទង្វើលោកនោះ។
ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះពីវីដេអូមួយបង្ហាញពីសកម្មភាពសាមញ្ញរបស់លោក ដែលចុះពីលើរថយន្តតម្លៃរាប់មុឺនដុល្លារ តែបែរជាចុះមកទិញលៀសហាលនៅតាមចិញ្ជើមផ្លូវ អស់១កំប៉ុង ២០០០រៀល ដោយលោកមិនខ្វល់ខ្វាយថាលោកជាតារាល្បីអ្វីនោះ បន្ថែមពីលើនេះ លោកឆ្លៀតជួបផ្សព្វផ្សាយអំពីលៀសហាលឱ្យមហាជនមកទិញលៀសនៅទីតាំងស្រុកពួក ខេត្តសៀមរាបនោះទៀតផង។
យ៉ាងណាមិញ ចំពោះមហាជនក៏បានសរសើរ ឥរិយា និងឬកពាររបស់ លោកខេមរៈ សិរីមន្ត ដែលមិនចេះឆ្មើងឆ្មៃនៅខាងក្រៅ ទោះបីជាលោកសល់ទ្រព្យសម្បត្តិរាប់លានក៏ដោយចុះ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖