ថៃ៖ ក្រោយពីបង្ហាញដំណឹងល្អជាមួយនឹងទំនាក់ទំនងស្នេហាថ្មីមក ពេលនេះ តារាសម្ដែងប្រុស លោក Weir កំពុងតែធ្វើឲ្យហ្វេនៗរំជួ.លចិត្ត ក្រោយពីបាន បញ្ចេញឈុតផ្អែមល្ហែមមួយ នៅលើបណ្ដាញសង្គម។
តាមរយៈនោះ តារាប្រុសរូបនេះ បានបង្ហាញជាមួយនឹងរូបភាពប្រអប់អាហារថ្ងៃត្រង់ដ៏គួរឲ្យស្រលាញ់ ដែលត្រូវបានហ្វេនជាច្រើនបានលើកឡើង នេះគឺជាការរៀបចំពីគូស្នេហ៍របស់ខ្លួន ព្រោះតែបានឃើញសារអរគុណយ៉ាងផ្អែមល្អែម ជាមួយនឹងឃ្លាដ៏ខ្លីថា «Thanks Baby» អមដោយរូបស្ទីកគ័រញញឹម និងភ្នែកបេះដូង ថែមទៀត។
បន្ទាប់ពីបានឃើញហើយ ហ្វេនៗជាច្រើន កាន់តែអបអរ និងរំភើបជំនួស នៅពេលដែលបានឃើញពីជីវិតស្រស់បំព្រងក្នុងទំនាក់ទំនងថ្មីរបស់ តារាសម្ដែងរូបនេះ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖