ចិន៖ អាចនិយាយបានថាតារាស្រីវ័យក្មេង JuJingyi គឺជាតារាសម្ដែងមួយរូប ដែលមានរូបសម្រស់ស្រស់សោភាដែលធ្វើឲ្យអ្នកទស្សនាជាច្រើនមានការពេញចិត្តយ៉ាងខ្លាំងក្នុងពេលដែលនាងចូលប្រឡូកក្នុងសិល្បៈមិនបានប៉ុន្មានផងប្រជាប្រិយភាពរបស់នាងកាន់តែមានការកើនឡើងជាលំដាប់។
មិនត្រឹមតែប៉ុណ្ណោះមិនថាចូលរួមនៅក្នុងកម្មវិធីណាមួយឡើយ តារាស្រីរូបនេះ តែងតែបង្ហាញពីភាពទាក់ទាញរបស់ខ្លួនជាមួយនឹងស្ទាយ៍សម្លៀកបំពាក់យ៉ាងទាន់សម័យ ព្រមទាំងមានការតុបតែងមុខមាត់យ៉ាងសាកសមដែលជួយលើកសម្រស់របស់នាងឲ្យកាន់តែមានភាពស្រស់ស្អាត ថែមមួយកម្រិតទៀត។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះវិញតារាស្រី Ju Jingyi ស្រាប់តែបានបង្ហោះរូបភាពរបស់ខ្លួនដែលធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាង ព្រោះវាជារូបភាពមិនដូចរាល់ពេលដែលនាងបង្ហាញសម្រស់ស្រស់ស្អាតជាមួយនឹងការតុបតែងមុខក្រាស់ៗនោះទេ ដោយផ្ទុយទៅវិញ នៅក្នុងរូបនោះ នាងបានបង្ហាញឲ្យឃើញពីមុខមាត់ដែលមានការតុបតែងបែបស្រាលៗ ដែលស្ទើរតែឃើញពីក្រែមលាបបបូរមាត់របស់នាងតែប៉ុណ្ណោះ។
អ្វីដែលសំខាន់នោះគឺបន្ទាប់ពីបានបង្ហាញហើយ តារាស្រីរូបនេះ ត្រូវបានហ្វេនៗជាច្រើននៅលើបណ្តាញសង្គម បានចូលមកសរសើរពីសម្រស់របស់នាងថាពិតជាមានភាពស្រស់ស្អាតក្មេងវ័យ គួរឱ្យស្រលាញ់យ៉ាងខ្លាំង ដែលអាចនិយាយបានថានាងនៅតែមានមន្តស្នេហ៍ស្ទើរតែគ្រប់ទម្រង់រូបភាព ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖