កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្ត ច្បាស់ជាធ្លាប់ស្ដាប់បទ Nunu Nana និង បទ Zoom របស់ តារាចម្រៀងកូរ៉េកូនកាត់ ឈ្មោះ Jessi ដែលចម្រៀងរបស់នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទូទាំងពិភពលោក។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះគឺ តារាស្រីរូបនេះ បានប្រកាសថា មកធ្វើខនសឺតនៅខ្មែរខែធ្នូនេះ
មិនតែប៉ុណ្ណោះ នាងក៏បានដាក់រូបភាពនៅក្នុង Story Instagram របស់ខ្លួនបញ្ជាក់ថ្ងៃខែដែល Jessi នឹងមកប្រគុំតន្ត្រីនៅប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។ ចំណែកឯ ទីតាំងគឺនៅ មុខមហោស្រពកោះពេជ្រ ហើយសំបុត្រក៏ចាប់ផ្ដើមដាក់លក់បណ្ដើរៗហើយ តាមរយៈវេបសាយ ក៏ដូចជា App Live ផងដែរ។
ជាពិសេស មិនត្រឹមតែមានសិល្បករពីប្រទេសកូរ៉េនោះទេ ក៏មានការចូលរួមពីតារាចម្រៀងនៅក្នុងស្រុកខ្មែរជាច្រើនរូបទៀតផង៕
ប្រភព៖ K-Pop World