ចិន៖ អាចនិយាយបានថា មួយរយៈនេះ តារាស្រី Zhao Liying គឺជាសិល្បករមួយរូបដែលមានចម្រូងចម្រាស និងត្រូវបានមនុស្សជាច្រើនលើកឡើងជាញឹកញាប់ នៅក្នុងសិល្បៈកម្សាន្ត។ ជាពិសេស តារាស្រីរូបនេះតែងតែ ត្រូវបានគេប្រៀបធៀបទៅនឹងរូបភាពចាស់ៗពីមុន បង្ហាញពីភាពខុសគ្នាគួរឲ្យកត់សម្គាល់។
ដោយឡែក ថ្មីៗនេះ រូបភាពពីឆ្នាំ ២០០៦ របស់ Zhao Liying នៅក្នុងការប្រកួតប្រជែងមួយ ត្រូវបានគាស់កកាយឡើង ដែលការបង្ហាញខ្លួនលើកនោះ បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញថា វាមានភាពខុសប្លែកពីពេលបច្ចុប្បន្ននេះយ៉ាងខ្លាំង ដែលកាលពីនៅអាយុ ២០ ឆ្នាំ នាងមានទម្រង់មុខថ្ពាល់ប៉ោង ខណៈដែលពេលនេះ រូបសម្រស់នាងព្រមជាមួយនឹងទម្រង់មុខ V ដ៏ទាក់ទាញ។
មិនត្រឹមតែប៉ុណ្ណោះ ទន្ទឹមនឹងភាពខុសប្លែកពីពេលបច្ចុប្បន្ននេះ Zhao Liying ក៏ត្រូវបានមនុស្សជាច្រើនគិតថា នាងបានជាប់ពាក់ព័ន្ធនឹងការកែសម្ផស្ស កែតម្រូវថ្គាម ឱ្យប្រែជាតូចស្ដើង និងមានស្រស់ស្អាតជាងមុន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖