ថៃ៖ ប្រិយមិត្តបានជ្រាបរួចមកហើយពីរឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារបស់តារាសម្ដែងស្រីជើងចាស់Bee ដែលបានទាក់ទងគូស្នេហ៍ដោយគេទើបលែងលះជាមួយប្រពន្ធថ្មីៗហើយវាក៏បានក្លាយជារឿងរ៉ាងអាស្រូវសម្រាប់នាងក្នុងពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញមហាជនមួយចំនួនមិនទាន់ដឹងទេពីប្រវត្តិស្នេហារបស់Bee ដែលធ្លាប់ឆ្លងកាត់មកក្នុងរយៈពេល២០ដែលរូបនាងផ្ទាល់បានចូលប្រឡូកក្នុងវិស័យសិល្បៈកន្លងមកនេះ ។ តាមពិតទៅ Bee ចាប់ពីចូលក្នុងវិស័យសិល្បៈនេះមកនាងជានារីម្នាក់មិនដែលមានរឿងអាស្រូវស្នេហានោះទេព្រោះស្នេហារបស់នាងគឺជាស្នេហាដែលបង្កើតឡើងដោយក្ដីស្ម័ក្រស្មោះ ព្រមទាំងជាស្នេហាដែលមានលក្ខណៈយូរអង្វែង ។
ក្នុងនោះក៏មានជាតារាសម្ដែងប្រុសលោក Kelly ដោយរាប់ថយក្រោយកាលពី១០ឆ្នាំមុនអ្នកទាំងពីរបានទាក់ទងគ្នាយ៉ាងស្អិតរមួត និងបានបញ្ចប់ទំនាក់ទំនងមួយនេះ បន្ទាប់ពីស្រឡាញ់គ្នារយៈពេល៥ឆ្នាំហើយបន្ទាប់មកទៀតនាងក៏មានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកជំនួញមានទ្រព្យស្ដុកស្ដម្ភម្នាក់គឺលោកIsriya តែក៏ត្រូវបានបែកគ្នា ក្រោយមកទៀតនាងក៏បានបង្កើតស្នេហាជាមួយនឹងបុរសវ័យក្មេងម្នាក់ទៀត គឺលោក FlimThannapat ហើយពួកគេក៏បានបែកផ្លូវគ្នាមិនខុសពីបុរសមុនៗ ។
តែប៉ុន្មានរយៈក្រោយមកនេះ Beeនាងបានទាក់ទងជាមួយ នឹង Fluke Yarra ដែលវាបានក្លាយជារឿងរ៉ាវធ្វើឱ្យមហាជនមានការចាប់អារម្មណ៍និងមានមហាជនមួយចំនួនទៀតក៏មិនពេញចិត្តជាមួយនឹងទំនាក់ទំនងស្នេហាមួយនេះទេព្រោះជាស្នេហាដែល គ្រប់គ្នាយល់ថានាងជាជនទីបីមកបំបែកបំបាក់គ្រួសារគេ៕
ប្រភព៖ Sanook