ថៃ៖ ដូចដែលបានដឹងហើយថា Chompoo Araya គឺជាកំពូលតារាស្រីដ៏ល្បី នៅវិស័យសិល្បៈ ដែលតែងតែត្រូវបានហ្វេនៗចូលចិត្ត និងតាមដានជាបន្តបន្ទាប់ ទៅលើទេពកោសល្យ មិនថា ជាសមត្ថភាពសម្តែង តារាបង្ហាញម៉ូត ឬធ្វើជាពិធីការិនីនោះទេ។
ដោយឡែក ក្រៅពីរឿងការងារហហើយនោះ ថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រកាន់តែជក់ចិត្តទៅនឹងរឿងផ្ទាល់ខ្លួន ខណៈដែលរូបនាង បានបើកបង្ហាញផ្ទះថ្មីប្រណីតមួយ ដែលផ្ទះមួយនេះ ត្រូវបានសាងសង់តាំងពីពេលរាតត្បាតជំងឺកូវីដទៀតផង។
អ្វីដែលសំខាន់នោះ ផ្ទះរបស់នាងមួយនេះ ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង ទៅលើភាពស្រស់ស្អាតនៃការរៀបចំតុបតែងលម្អ មិនថាជាសួនច្បារមុខផ្ទះ ផ្លូវដើរ អាងហែលទឹក។ ហើយផ្នែកខាងក្នុង ក៏មានភាពលេចធ្លោមិនចាញ់គ្នា ជាមួយនឹងការរៀបចំបន្ទប់ទទួលភ្ញៀវ កន្លែងបរិភោគអាហារ និងផ្ទះបាយ ដែលបានតុបតែងដោយគ្រឿងប្រើប្រាស់ប្រណីតៗ ដូចជា តុ ទូ ដែលជួយលើកសោភ័ណភាពផ្ទះឲ្យកាន់តែស្អាត ជាងមុន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖