កម្សន្ត៖ កាលពីថ្ងៃទី១២កន្លងទៅនេះ កម្មវិធីប្រគល់ពានរង្វាន់ SAG Awards បានបង្ហាញបញ្ជីឈ្មោះតារាសម្ដែងសុទ្ធតែលំដាប់ហូលីវូដ ដែលមានមុខប្រកួតដណ្ដើមពានសម្រាប់ឆ្នាំនេះ។ នៅក្នុងនោះក៏មានតារាសម្ដែងនៅក្នុងរឿង Squid Game ដែលមានឈ្មោះយកពានដល់ទៅ៤ផងដែរ។
ជាមួយគ្នានោះ តួឯកប្រុស Lee Jungjae មានឈ្មោះដណ្ដើមពាន Outstanding Performance ដោយតារាសម្ដែងប្រុសក្នុងខ្សែភាពយន្ដភាគ។ ចំណែកឯ ផ្នែកខាងតារាស្រីវិញគឺ Jung Hoyeon ដែលមានមុខប្រកួតក្នុងចំណោមតារាស្រីល្បីៗលំដាប់អន្តរជាតិ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ រឿងភាគកូរ៉េ Squid Game គឺជាខ្សែភាពយន្ដអាស៊ីដែលមិនប្រើភាសាអង់គ្លេសដំបូងដែលមានវត្តមានក្នុងបញ្ជីបោះឆ្នោតយកពានរង្វាន់ Screen Actors Guild Awards។ ជាពិសេស រឿងមួយនេះមានហ្វេនៗជាច្រើនទូទាំងពិភពលោក៕
ប្រភព៖ GStarLive