អ្នកមិនដឹងរឿង ចេះតែរិះគន់ Park Boom មិនថែរាង តាមពិតមកពី.... - TrueID

អ្នកមិនដឹងរឿង ចេះតែរិះគន់ Park Boom មិនថែរាង តាមពិតមកពី....

April 18, 2022

កម្សាន្ត៖ កាលពីពេលកន្លងទៅនេះ ក្រុម 2NE1 បានបង្ហាញខ្លួនជាមួយសមាជិកទាំង៤នាក់ម្ដងទៀត ធ្វើហ្វេនៗរំភើបជាខ្លាំង ហើយអ្វីដែលធ្វើឲ្យហ្វេនសឹងមិនជឿនឹងភ្នែកនោះ Park Boom ប្រែរូបរាង ធា.ត់លើសពីមុនទៅទៀត។

Park Boom
Park Boom

បើយោងតាមប្រភពពីអ្នកគាំទ្របានទម្លាយពីមូលហេតុដែល Park Boom ចេះតែឡើងទម្ងន់បែបនេះថា តារាស្រីរូបនេះ កើតជម្ងឺផ្លូវចិត្ត ត្រូវលេបថ្នាំច្រើនគ្រាប់ជាប្រចាំ ដោយសារនាងធ្លាប់ជួបរឿងត.ក់ស្លុតចិត្ត ដោយមិត្តជិតស្និទដាច់ដង្ហើមនៅនឹង.លើដៃ។ លើសពីនោះ បូករួមនឹងការធ្វើបាបផ្លូវចិត្តពីផលិតកម្មផងនោះ ធ្វើនាងត្រូវមានជម្ងឺភ័យខ្លាច។

Park Boom
Park Boom

មិនតែប៉ុណ្ណោះ ខ្លួនក៏ជិតចូលវ័យ៤០ឆ្នាំដែរហើយ ណាមួយត្រូវមើលជម្ងឺផ្លូវចិត្តលេបថ្នាំជាប្រចាំ ធ្វើម៉េចនឹងអាចរក្សារូបរាងឲ្យនៅស្រឡូនបាន បើនាងរកតែផ្លូវរក្សាជីវិតមកដល់ពេលនេះបានក៏ល្អណាស់ហើយ។ ទោះបីជានាងប្រែរូបរាងយ៉ាងណា ក៏អ្នកគាំទ្រនៅតែស្រលាញ់គាំទ្រ និង ផ្ដល់កម្លាំងចិត្តឲ្យ Park Boom ដ៏ដែល៕ 

ប្រភព៖ 2NE1 កម្ពុជា

Park Boom
Park Boom
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...