ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅគណនី អ៉ីនស្តារក្រាម ផ្ទាល់ខ្លួនរបស់ តារាស្រីរូបស្អាតកញ្ញា ដា ដាវ បានបញ្ចេញរូបភាពជាច្រើនជាមួយស្ទាយ៍ គួរឲ្យចាប់អារម្មណ៍ ជាមួយនឹង ឈុតទាក់ទាញ ដែលតារាស្រីរូបនេះ បានផ្តិតនាពេលរាត្រី។
ជាមួយគ្នានេះដែរ រូបនាងបានបង្អួតរាង បញ្ចេញរាងស្វែល ជាមួយនឹង រាងស្រឡូនដែលខ្លួនមាន កាន់តែលេចធ្លោ នាពេលយប់ ព្រោះតែសាច់សខ្ចីរបស់នាង ដែលបានភ្លើងហ្វា ចាំង ដែលបានថតនាពេលរាត្រីតែម្តង។
ជាមួយគ្នានេះដែរ ដា ដាវ បានពាក់ឈុតពណ៌បៃតងចែងចាំង ចាប់អារម្មណ៍ជាងគេនោះ ជាមួយស្បែកក៏វែង ពណ៌ខ្មៅ ដែលថែមទៅនឹង កាបូបកាន់ពណ៌ខ្មៅ ស៊ីនឹងសក់ខ្មៅវែងក្រឹបទៀតផងនោះ បានធ្វើឲ្យរូបសន្លឹកគ្រប់ប៉ុស្តិ៍ សុទ្ធសឹងតែទាក់ទាញ៕
សូមទស្សនារូបភាពខាងក្រោម៖