អាយដលអូនអើយដល់ថ្នាក់ហ្នឹង? ធ្លាយមូលហេតុ Zayn ហ៊ានជេរប្រពន្ធ រហូតឈានដល់ការលែងលះ - TrueID

អាយដលអូនអើយដល់ថ្នាក់ហ្នឹង? ធ្លាយមូលហេតុ Zayn ហ៊ានជេរប្រពន្ធ រហូតឈានដល់ការលែងលះ

November 2, 2021

បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ គូស្នេហ៍តារាប្រុសស្រីដ៏ល្បី Gigi Hadid និង លោក Zayn Malik បានបែកគ្នាទៅហើយ ដោយសារតែ លោក Zayn ត្រូវបានចោទប្រកាន់ថា ពីបទជេរប្រមាថ ម្តាយរបស់មិត្តស្រីខ្លួន ព្រមទាំងធ្វើឱ្យមានការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ម៉្យាងវិញទៀត មិន​ត្រឹម​តែ​ប្រើ​ពាក្យ​មិនសមរម្យ និយាយ​ពី​ម្តាយ​របស់​មិត្ត​ស្រី​ប៉ុណ្ណោះទេ តារាប្រុសរូបនេះ ក៏​បានហាម​មិន​ឱ្យ​នាង ​ទៅ​ជិត​កូន​ស្រី​ដែលទើបមានអាយុ ១៣ ខែ​ ទៀតផង។

យ៉ាងណាមិញ ស្រាប់តែ កាលពីថ្មីៗនេះ យោងតា​ម ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ បានរាយការណ៍ថា កំពូលតារាម៉ូដែលស្រី Gigi និងគ្រួសារ ចង់ឱ្យមិត្តប្រុសរបស់នាង លោក Zayn សម្រាកព្យាបាល ព្រោះតារាចម្រៀងប្រុសរូបនេះ បានញៀនកញ្ឆាយ៉ាងខ្លាំង។ ហើយនេះគឺជា ភាពភ្ញាក់ផ្អើលមួយ ដែលមូលហេតុចម្បងនៃការចែកផ្លូវគ្នា មិនមែនដោយសារតែ Zayn វាយដំម្តាយ របស់មិត្តស្រីរបស់ខ្លួន តែម៉្យាងនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដ៏ជិតស្និទ្ធនឹងគ្រួសាររបស់ តារាស្រី Gigi Hadid បានលើកឡើងថា លោក Zayn កំពុងស្ថិតក្នុងភាពឯកោពីពិភពលោក ហើយគ្រួសាររបស់ តារាស្រីរូបនេះ ក៏មានការព្រួយបារម្ភអំពីលោកជាយូរមកហើយ ជាពិសេស សម្ពាធការងារនិងជីវិត បាននាំឱ្យ តារាប្រុស លោក​ Zayn ងាកទៅរកការប្រើប្រាស់កញ្ឆា និងទទួលរងការរំលោភបំពានបន្តិចម្តងៗ ដែលនាំឱ្យមានការញៀន យ៉ាងធ្ងន់ធ្ងរ។

តែទោះជាយ៉ាងណា វាមិនមែនជារឿងអាថ៌កំបាំងទៀតទេ ដែលតារាប្រុសរូបនេះ ធ្លាប់ញៀនកញ្ឆាខ្លាំង។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃរបស់លោក នៅក្នុងការប្រើថ្នាំញៀន ហាក់ដូចជាសំខាន់ខ្លាំងជាង ការចូលសង្គមទៅទៀត ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid 
Gigi Hadid និង Zayn Malik
Gigi Hadid និង Zayn Malik
Gigi Hadid និង ម្ដាយនាង
Gigi Hadid និង ម្ដាយនាង
Gigi Hadid និង Zayn Malik
Gigi Hadid និង Zayn Malik
Gigi Hadid និង Zayn Malik
Gigi Hadid និង Zayn Malik
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...