យាយសួយ និយាយទាំងឈឺចាប់ ក្រោយខំចា.ក់មេ.ជីវិត យកកូនភ្លោះ តែបែរមកជួបរឿងបែបនេះ - TrueID

យាយសួយ និយាយទាំងឈឺចាប់ ក្រោយខំចា.ក់មេ.ជីវិត យកកូនភ្លោះ តែបែរមកជួបរឿងបែបនេះ

August 9, 2023

កម្សាន្ដ៖មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ច្បាស់ជាស្គាល់ យាយសួយ រួចមកហើយ ដែលគ្រប់គ្នាស្គាល់ ថានាងជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប ដែលជោគជ័យយ៉ាងខ្លាំង លើវិស័យមួយនេះ។ ដោយនាងមានអតិថិជនគាំទ្រច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ  អ្នកដែលចូលទស្សនាការឡាយលក់ផលិតផលរបស់នាងតែងតែរីករាយ សើចសប្បាយ អស់ទុកកង្វល់។ ព្រោះសម្ដីចាក់ទឹកមិនលិចរបស់នាង រួមទាំងភាពក្រមិចក្រមើម ចេះនិយាយលេងកំប្លែង មិនឲ្យអ្នកមើលការឡាយរបស់នាងធុញទ្រាន់ជាដើម។

យ៉ាងណាមិញ មហាជនពិតជាបានដឹងហើយថា អ្នកជោគជ័យក្នុងវិស័យអនឡាញរូបនេះ បច្ចុប្បន្នមានកូនស្រីម្នាក់ ដែលជាចំណងដៃរបស់នាង និងស្វាមីក្រោយរៀបការរួច។ ប៉ុន្ដែកាលពីថ្មីៗនេះ អ្នកលក់អនឡាញ យាយសួយ បានត្រេកអរយ៉ាងខ្លាំង ក្រោយនាងមានទម្ងន់កូនទី២របស់នាងនោះ។ លើសពីនេះទៅទៀត ទម្ងន់កូនលើកនេះដែរ គឺនាងចង់បានកូនភ្លោះ ដោយនាងខំចា.ក់មេជីវិត ដើម្បីយកកូនភ្លោះផងដែរ។

ដោយឡែក អ្វីដែលនឹកស្មានមិនដល់ និងគួរឲ្យអាណិត យាយសួយ យ៉ាងខ្លាំងនោះ គឺការចាក់មេជីវិតយកកូនភ្លោះ របស់នាងត្រូវបានបរាជ័យ ហើយថែមទាំង​បា.ត់.ប.ង់ កូនក្នុងផ្ទៃរបស់នាងថែមទៀត។ ដែលធ្វើឲ្យនាងពិបាកចិត្ត និងអាណិតកូនក្នុងផ្ទៃនោះជាខ្លាំង ហើយនាងក៏បាននិយាយទាំងការឈឺចាប់ប្រាប់មហាជន និងអ្នកគាំទ្ររបស់នាង នៅក្នុងបណ្ដាញសង្គមពីទុកលំបាករបស់នាងថែមទៀតថា៖

«យើងវាប្រមាថខ្លួនឯងខ្លាំង យើងអត់ដែលជួបរឿងពិបាក ដល់ពេលយើងដើរដល់កន្លែងពិបាកតិច យើងគិតថាវាជារឿង ខ្ញុំមិនពិបាកដូចគេទេ ជីវិតខ្ញុំមិនពិបាកដូចគេទេ បើយើងធ្លាប់មានកូនធម្មតាហ្នឹង ជីវិតខ្ញុំមិនពិបាកដូចអ្នកអត់ធ្លាប់មានទេ ខ្ញុំប្រមាថចឹងណាស់ បានធ្វើឲ្យជីវិតខ្ញុំទៅជាចឹង អាហ្នឹងគេឲ្យដេកនៅកន្លែង៣ខែ តែខ្ញុំគិតថា វាមិនដែរ វាមិនត្រូវ វាមិនសម ដេក៣ខែសម្រាប់អ្នកដែលគេពិបាក នៃការមាន ឃើញទេខ្ញុំវាព្រហើន ហើយក្នុងចន្លោះពេលកន្លះខែ គឺខ្ញុំធ្លាក់ឈាមរហូត ហើយខ្ញុំឈឺអស់ហើយមាត់ស្បូន ខ្ញុំឈឺរាល់ថ្ងៃ ទម្រាំ្តតែវាលែងឈឺ ដូចធម្មតាវិញ»៕

null

null

null

null

null

null

 

ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...