ភ្នំពេញ៖ ដូចដែរបងប្អូន ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមបានដឹងច្បាស់មកហើយ នូវរឿងរ៉ាវ ឈ្លោះគ្នាឈាននដល់ថ្នាក់លេងលះ រវាង អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ ជាមួយនឹងអតីតភរិយា អ្នកនាង ទ្រីញ ផល្លា ដោយហេតុចាប់បានស្វាមីលួចទាក់ទងមានស្រី។
មិនតែប៉ុណ្ណោះ រឿងរ៉ាវគ្រួសាបែកបាក់គ្រួសារ អ្នកទាំងពីរនេះ ក៏បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមខ្លាំងមិនធម្មតា ដោយមានភាគីខាង អតីតភរិយា លោក ជឿន ប៊ុនចក់ ដែលគ្រប់គ្នាស្គាល់ថាជា Admin ជីងចក់ បានធ្វើការឡាយបកស្រាយផ្ទាល់ពីបញ្ហាដែលបានកើតឡើង ព្រមទាំងបានលើកឡើងនូវបញ្ហា គ្រួសារខាងអតីតស្វាមីមកទម្លាយឲ្យមហាជនដឹងលឺទាំងអស់ផងដែរ។
ជាមួយគ្នានេះ ដោយហេតុថាទើបតែនឹងរៀបការបានប៉ុន្មានខែ ក៏ត្រូវមកជួបរឿងរ៉ាវបែបនេះ ក៏មានហ្វេនៗមួយចំនួនស្ដាយជំនួស ហើយក៏មានមតិចោទសួរទៅ Admin ជីងចក់ ថាតើលោកនៅមានចិត្តស្ដាយនឹកដល់អតីតភរិយាដែរឬអត់? មិនបង្អង់យូរ លោកក៏បានតបតទៅភ្លាមថា លោកនៅតែនឹងស្តាយព្រោះថា គ្មានអ្នកណាអាចកាត់ចិត្តបានភ្លាមៗនោះទេ មិនតែប៉ុណ្ណោះ លោកថែមទាំងតាំងចិត្តថា លោកមិនតបតហែកហួរឿងរ៉ាវពាក់ពន្ធ័នឹងភរិយា ដូចដែលអ្នកនាងកំពុងតែធ្វើនោះឡើយ ព្រោះមិនចង់ឲ្យមហាជនដៀលជេរដល់ អតីតភរិយា ដូចដែលធ្វើដាក់លោកឡើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
@7jingjorkfan ចិត្តនៅមិនទាន់ដាច់អាល័យ😢 #jingjork🦎🦎 ♬ សំឡេងដើម - Ronaldo(Jing Jork)❤️️🙏