កម្សាន្ត ÷ គ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា តារាគឺជាបុគ្គលដែលត្រូវរក្សាមុខមាត់ និងអាកប្បកិរិយារបស់ពួកគេបំផុត ជាពិសេសនៅទីសាធារណៈ ដើម្បីជៀសវាងមានរឿងអាស្រូវមិនល្អ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ។
យ៉ាងណាក៏នៅតែមានតារាខ្លះ បានធ្វេសប្រហែសដែរ ជាក់ស្តែងកាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិន បានរាយការណ៍អំពីវីដេអូរបស់ Luhan ដើរតាមផ្លូវក្នុងស្ថានភាពស្រវឹង បន្ទាប់ពីពិធីជប់លៀងជាមួយមិត្តភក្តិរបស់លោក កាលពីពេលថ្មីៗនេះ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល paparazzi ថតបានរូបភាពរបស់ Luhan ក្នុងស្ថានភាពស្រវឹង ដោយកាលពីខែមេសា កន្លងទៅបន្ទាប់ពីផឹកស្រាជាមួយមិត្តស្រី តារាសម្ដែង Guan Xiaotong និងមិត្តភ័ក្តិរបស់លោក ពួកគែក៏ត្រូវបានគេចាប់បានថាដើរទាំងស្រវឹងនៅតាមផ្លូវផងដែរ ហើយនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយថ្មីៗនេះ គឺគេឃើញថា Luhan បានស្រវឹងរហូតដល់កម្រិត ដែលលោកមិនអាចគ្រប់គ្រងខ្លួនឯងបានថែមទៀត ៕
ប្រភព: Kbizoom