កោះកុង៖ ពិតណាស់ អ្នកនាង យុគ ចិន្តា គឺជាពិធីការិនីជើងចាស់មួយរួប ប្រចាំទូរទស្សន៍ ស៊ីធីអិន ហើយ បើទោះបីជាខ្លួន មានវ័យជ្រេបន្តិចមែន ក៏អ្នកនាងនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងជានិច្ចមិនធ្លា់ចុះសោះឡើយ ។
យ៉ាងណាមិញ ថ្មីៗនេះដែរគ្រប់គ្នាសង្កេតឃើញថា អ្នកនាងហាក់មិនសូវបង្ហាញវត្តមានក្នុងកម្មវិធីនានាឡើយ ផ្ទុយទៅវិញ អ្នកម្ដាយសម័យថ្មីរួបនេះ បែរជាចំណាយពេលវេលា សោយសុខនឹងការធ្វើដំណើរកម្សាន្ត ក៏ដូចជាប្រើជីវិតលំហែនៅតាមខេត្តជាមួយធម្មជាតិព្រៃភ្នំ យ៉ាងរីករាយ ជាមួយកូនស្រីសំណព្វ ទៅវិញ។
ជាក់ស្ដែង ដូចមុននេះបន្តិច អ្នកនាង យុគ ចិន្តា ក៏បានបង្ហាញរូបភាពយ៉ាងស្រស់ស្រាយជាច្រើនសន្លឹក ក្នុងការប្រជីវិតបែបសាមញ្ញាៗ នៅក្នុងខេត្តកោះកុង ដែលជាផ្ទះលំហែផ្ទាល់ខ្លួនរបស់ពិធីការិនីរូបនេះតែម្ដង។ ដោយក្នុងនោះ មើលទៅ អ្នកនាង យុគ ចិន្តា ពិតជាមានក្តីសុខខ្លាំង ដោយអង្គុយផឹកតែមាត់ទឹក អមនឹងទេសភាពព្រៃភ្នំខៀវស្រងាត់ គ្រាន់តែមើលក៏ដឹងថាស្រស់ស្រាយបាត់ទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖