តិចថាជ័រទៅ! Lisa កាន់ឈរថតផ្លែប៉ោមពណ៌ខ្មៅ ហ្នឹងមានពិត តម្លៃថ្លៃមិនគួរឲ្យជឿ - TrueID

តិចថាជ័រទៅ! Lisa កាន់ឈរថតផ្លែប៉ោមពណ៌ខ្មៅ ហ្នឹងមានពិត តម្លៃថ្លៃមិនគួរឲ្យជឿ

September 16, 2022

កូរ៉េខាងត្បូង៖ បើ​និយាយ​ពី​បទ​ល្បី​ ៗ ​ក្នុង​អំឡុង​ពេល​នេះ ជឿ​ថា​បទ «Pink Venom» របស់ BLACKPINK ច្បាស់​ជា​ដណ្ដើម​យក​ចិត្ត​មនុស្ស​ជា​ច្រើន។ ព្រោះថាបន្ទាប់ពីចេញបទចម្រៀងបានជិតមួយខែមក ចំនួនអ្នកចូលមើលបានកើនដល់ជាង ៣០០ លានដង ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ YouTube Music ក្នុងប្រទេសកម្ពុជាផងដែរ។

ជាការពិតណាស់ សមាជិករបស់ BLACKPINK ត្រូវបានគេចាត់ទុកថាមានឥទ្ធិពលលើម៉ូដ ការតុបតែងខ្លួន ការស្លៀកពាក់ ដោយរឿងមួយដែលមហាជនចាប់អារម្មណ៍នោះគឺ ផ្លែប៉ោមខ្មៅ ដែល សមាជិក Lisa ថតក្នុង MV នេះ ដំបូងឡើយ មនុស្សជាច្រើនយល់ថា វាជាផ្លែប៉ោមពណ៌បៃតង ឬក្រហម ហើយគេយកមកច្នៃជាពណ៌ខ្មៅ។

ប៉ុន្តែ​នៅពេល​មនុស្ស​ចូលទៅ​ស្វែងរក​ព័ត៌មាន​បន្ថែម ពួកគេ​បាន​រកឃើញថា Black apples មាន​ពិត ដែលជាផ្លែប៉ោមប្រភេទនេះត្រូវបានគេហៅថា «Black Diamond» ឬគេស្គាល់ក្នុងស្រុកថា «Scorpion Apple» វាអាចត្រូវបានដាំដុះតែនៅតំបន់ខ្ពង់រាបដែលមានកម្ពស់ ៣៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៃតំបន់ស្វយ័តទីបេ នៃទីក្រុង Nyingchi ប្រទេសចិន។

លក្ខណៈពិសេសប្លែកនៃផ្លែប៉ោមមានសំបកពណ៌ខ្មៅ គឺផ្អែមដូចទឹកឃ្មុំ ដោយសារតែជាតិគ្លុយកូសរបស់ពួកវាខ្ពស់ជាងពូជផ្លែប៉ោមដទៃទៀត ផ្លែប៉ោមខ្មៅជាមធ្យមមានផ្លែត្រឹមតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយរយៈពេលវែងបំផុតគឺ ៥ ឆ្នាំ ដែលនាំឱ្យការផលិតផ្លែប៉ោមខ្មៅមានកម្រិត។ ហើយមានតែ ៣០ភាគរយ ប៉ុណ្ណោះ ដែលវាមានផ្លែអាចញុំបាន ហេតុដូច្នេះ វាមិនសង្ស័យទេថា តម្លៃផ្លែប៉ោមខ្មៅមានតម្លៃថ្លៃគួរឲ្យកត់សម្គាល់ ទៅតាមរដូវកាល វាមាន ឬក៏អត់៕

ប្រភព៖ thailand.postsen

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa
Lisa
ផ្លែប៉ោមពណ៌ខ្មៅ
ផ្លែប៉ោមពណ៌ខ្មៅ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...