ថៃ៖ កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅនេះ តាមរយៈសារព័ត៌មាន Thaipost បានរាយការណ៍ថា លោក Nawat Itsaragrisil បានទៅស្ថានីយ៍ប៉ូលីស Phra Khanong (បាងកក) ដើម្បីផ្តល់ភស្តុតាង ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុនឆ្នោត ដោយទាមទារសំណងចំនួន ១០០ លានបាត (ប្រហែល ២,៨ លានដុល្លារ)។
បើតាមប្រភពដដែលនេះ បានឲ្យដឹងថា លោក Nawat មិនអាចទ្រាំទ្រនឹងស្ថានភាព នៃឧបទ្ទវហេតុមួយនេះបានទេ បើគ្មានការវិវឌ្ឍថ្មីៗ ខណៈដែលធ្វើឲ្យលោក និងស្ថាប័ន Miss Grand International មានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាពេលថ្មីៗនេះ រួមទាំង មុខមាត់ និងអាជីវកម្មរបស់កម្មវិធី Miss Grand។
លើសពីនេះ លោក Nawat Itsaragrisil បានផ្តល់ព័ត៌មានបន្ថែម ទាំងភស្តុតាងពាក់ព័ន្ធ ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា លោកមិនបានដឹងថា លោក Thitapa Thanasappreecha ជាអ្នកដាក់ពាក្យបណ្ដឹងនោះទេ ហើយមុនពេល Miss Grand International បានរៀបចំឡើង គឺមានមនុស្សតែម្នាក់គត់ ដែលលោកបានពិភាក្សា អំពីការឧបត្ថម្ភគឺលោក Pornchai Lert-ananchoke ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន V Property Development ។ យ៉ាងណាមិញ ប្រធាន Miss Grand International រូបនេះ បានសម្តែងថា លោកកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតដើម្បីបំភ្លឺគ្រប់យ៉ាង៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖