ថៃ៖ ពិតណាស់ មិនត្រឹមតែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈសម្ដែងនោះទេ តែតារាស្រី Bow Maylada ក៏មានរូបសម្រស់ស្រស់សោភា ដែលអាចទាញយកប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេស ការលេងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍របស់នាង តែម្ដង។
យ៉ាងណាមិញ ដូចដែលបងប្អូនអ្នកគាំទ្រតារាស្រីថៃរូបនេះ បានដឹងស្រាប់ហើយថា Bow ក៏ទើបតែបានជួបរឿងរ៉ាវស្នេហាប្រេះឆា ជាមួយតារាសម្ដែងប្រុសរូបសង្ហាលោក Mik Thongraya ជាងមួយខែកន្លងទៅនេះ។
ដោយឡែក បើងាកមើលថ្មីៗនេះ នៅលើបណ្ដាញសង្គម Instagram របស់តារាស្រីរូបនេះ គេសង្កេតឃើញនាង តែងតែបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីស្ទាយ៍ថ្មីប្លែកៗ ជាមួយនឹងភាពស្រស់ស្រាយ ឈរបង្អួតរាងដ៏ទាក់ទាញ ដែលមើលទៅពិតជា នាងពិតមានភាពសាកសម និងជួយលើកសម្រស់របស់នាងយ៉ាងខ្លាំង។
ជាក់ស្ដែង ដូចក្នុងឈុតខ្មៅដែលនាងបានបង្ហោះមុននេះបន្តិច មើលទៅពិតជាលេចធ្លោស្រស់ស្រាយខ្លាំងមែនទែន នេះសបញ្ជាក់ថា Bow Maylada ពិតជាមានសុខភាពផ្លូវចិត្តល្អប្រសើរបើទោះបីជានាងទើបតែបែកបាក់ស្នេហាថ្មីៗក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖