កម្សាន្ត៖ ក្រោយពីស្ងាត់ រឿងបែកបាក់ស្នេហា របស់តារាស្រី Bow មក មួយរយៈក្រោយនេះឃើញថា នាងរីករាយជាងមុន ហាក់ដូចជាកំពុងតែព្យាបាលបេះដូង។ ជាពិសេស មានពាក្យចចាមអារាមថា Alek កំពុងតែតាមញ៉ែតារាសម្ដែងស្រីរូបនេះផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ហ្វេនៗសង្កេតឃើញថា Alek និង Bow ស្និទស្នាលនឹងគ្នាខុសធម្មតា ដោយដើរលេងទៅណាមកណាតែ២នាក់ដូចគូស្នេហ៍។ ទន្ទឹមនឹងនោះ តួឯកប្រុសស្រីរូបនេះ ថែមទាំងបានបង្ហាញរូបថតជាមួយគ្នាយ៉ាងផ្អែមល្ហែមក្នុងបណ្ដាញសង្គម ដូចជាផ្ដល់តម្រុយឲ្យហ្វេនទាយមុន។
ទោះបីជាអ្នកទាំងពីរមិនទាន់បញ្ជាក់ពីទំនាក់ទំនងពិតប្រាកដក៏ដោយ ប៉ុន្ដែហ្វេនៗបានទាយទុកមុនរួចហើយថា Alek និង Bow ប្រាកដជាកំពុងបង្កាត់ភ្លើងស្នេហាស្ងាត់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា Alek និង Bow សុទ្ធតែបែកពីសង្សារ បេះដូងនៅមានរបួស ដូចនេះប្រហែលជាអ្នកទាំងពីរយល់ចិត្តគ្នា មិនតែប៉ុណ្ណោះ ហ្វេនៗក៏ពេញចិត្តគាំទ្រចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដផងដែរ៕
ប្រភព៖ Thai Star FanPage