កម្សាន្ត៖ ជាការពិតណាស់ តារាកូរ៉េ មិនងាយត្រូវបានគេឃើញណាត់ជួបគ្នាជាលក្ខណៈបើកចំហនោះទេ បើតារាកាន់តែមានឈ្មោះល្បីកាន់តែលាក់លាមរឿងជីវិតស្នេហា។
ជាពិសេស តារា Kpop តែម្ដង ដែលពួកគេប្រយ័ត្នប្រយែងរឿងណាត់ជួបនេះបំផុត បើទោះបីជាមានតារាខ្លះត្រូវបានគេថតបានក៏ដោយ។ ទន្ទឹមនឹងនោះ តារាចម្រៀង Hyoyeon ដែលសមាជិកក្រុម SNSD ក៏បានទម្លាយពីបទពិសោធន៍ខ្លួន ក្នុងវិធីចាប់បានថា តារាណាខ្លះលួចណាត់ជួបគ្នា។
នៅក្នុងបទសម្ភាសន៍មួយ Hyoyeon បានប្រាប់ថា នៅពេលកម្មវិធីអញ្ចើញ តារា Kpop ចូលរួម នោះពួកគេតែងតែត្រូវសម្រាកនៅក្នុងសណ្ធាគារតែមួយ។ ទោះបីជាមានអង្គរក្សយាមក៏ដោយ ក៏នៅតែមានតារាដែលលួចជួបគ្នាក្នុងបន្ទប់ដែរ។
ចំណែកឯ វិធីចាប់ពួកគេនោះគឺ ប្រើទូរស័ព្ទបើក Airdrop នោះវានឹងលោត ឈ្មោះម្ចាស់ទូរស័ព្ទ ដែលនៅក្បែរៗនោះហើយ។ តារាស្រីរូបនេះ បានបន្ដថា នាងក៏ធ្លាប់ធ្វើបែបនេះដែរ ដែលខ្លួនចេះពីអ្នកចាត់ការផ្ទាល់ខ្លួន៕
ប្រភព៖ SBS Star