ភ្នំពេញ៖ ពិតណាស់បងប្អូនបានស្គាល់ហើយ សម្រាប់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបេក្ខភាពដំបូងដែល ត្រៀមទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Intercontinental លើកទី៤៩ ដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីបប៉ុន្តែនាងបាន ខកខានក្នុងការទៅប្រកួតដោយសារបញ្ហាវីហ្សាធ្លាក់មិនទាន់ពេល។
យ៉ាងណាមិញ មិនបញ្ចប់ត្រឹមនឹងនោះទេ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រលប់មកវិញជាមួយនឹងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand Cambodia ដែលកំពុងត្រៀមចាប់ផ្តើមនាពេលឆាប់ៗនេះ ។
មិនតែប៉ុណ្ណោះ ត្រលប់មកលើកនេះ អតីត Miss Intercontinental រូបនេះបានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង ដោយនាងហាក់ត្រលប់មកយកមកុដ តែម្ដង ដោយ វត្តីសារ៉ាវឌ្ឍី ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ទាំងការដើរ រូបសម្រស់ និងតម្រូវការផ្សេងៗដែលកម្មវិធីត្រូវការ ថែមទាំងបានទៅហាត់សមការដើរជាមួយគ្រូកបង្វឹកដល់ប្រទេសថៃទៀតផង ជាហេតុដែលធ្វើឲ្យ មហាជនមានការរំពឹងខ្ពស់នាងលើថា តារាស្រីរូបនេះត្រៀមខ្លួនជាស្រេចក្នុងការដណ្ដើមយកជ័យលាភីលើកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖