កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាសម្ដែងស្រី Jang Nara គឺជាសិល្បករមួយរូបដែលត្រូវបានទស្សនិកជនលើកឡើងជាបន្តបន្ទាប់ពីរូបសម្រស់របស់នាង ដែលនៅតែរក្សាបានពីភាពវ័យក្មេង មិនប្រែប្រួល បើទោះបីជាបានឈានចូលវ័យ ៤០ឆ្នាំក៏ដោយ។
ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើលសារជាថ្មីទៀតហើយ ចំពោះការបង្ហាញមុខមាត់ទទេ គ្មានការMakeup ដែលអាចមើលឃើញពីស្បែករលោង សស្អាតឥតខ្ចោះ និងស្ទើរតែមិនអាចរកឃើញពី ស្នាមជ្រួញនៅលើមុខរបស់នាងឡើយ។
ម៉្យាងវិញទៀត រូបភាពតាមកាមេរ៉ាធម្មតាមួយនេះ របស់ Jang Nara បានក្លាយទៅជាប្រធានបទដ៏រំជើបរំជួល ទៅលើសម្រស់ដ៏ក្មេងវ័យរបស់នាង ពោរពេញដោយភាពជឿជាក់ និងធ្វើឲ្យមនុស្សគ្រប់គ្នា សឹងតែច្រឡំថា នាងទើបតែមានអាយុជាង ២០ឆ្នាំ តែប៉ុណ្ណោះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖