ស្វាមី Ady An អាចនឹងជាប់ពន្ធ.នា.គារ ជិត ២០ ឆ្នាំ ដោយសារតែករណីមួយនេះ - TrueID

ស្វាមី Ady An អាចនឹងជាប់ពន្ធ.នា.គារ ជិត ២០ ឆ្នាំ ដោយសារតែករណីមួយនេះ

February 8, 2022

តៃវ៉ាន់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់កាលពីថ្មីៗនេះ ដែលបានពិគ្រោះយោបល់ជាមួយមេធាវី បានលើកឡើងឲ្យដឹងថា ស្វាមីរបស់ តារាស្រី Ady An លោក Levo Chen អាចប្រឈមមុខនឹងការជាប់ពន្ធ.នា.គារ រហូតដល់ ២០ ឆ្នាំ ពីបទ.ឧ.ក្រិ.ដ្ឋកម្ម ដូចជា ការរៀបចំល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ និងការដឹកនាំអាជីវកម្មល្បែងស៊ីសង ប៉ុន្តែបច្ចុប្បន្ននេះ អ្នកជំនួញដែលជាស្វាមីរបស់តារាស្រីរូបនេះ បានបដិសេធមិនសហការជាមួយនឹងខាងប៉ូលីសនោះទេ។

បន្ទាប់​ពី ​លោក Levo Chen ត្រូវ​បាន​ចាប់​ខ្លួន ក្រុមហ៊ុន​របស់​លោក​ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ បើទោះបីជាពាណិជ្ជករ បានលាលែងពីតំណែងជា CEO និងមុខតំណែងផ្សេងទៀត ដើម្បីប្រយោជន៍រួមរបស់ក្រុមហ៊ុនក៏ដោយ ក៏តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៅតែធ្លាក់ចុះដដែល។

យ៉ាងណាមិញ ក្រៅពីនេះ ថែមទាំងមានពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​និយាយ​ថា តារាស្រី Ady An បានដួ.ល​ ព្រោះ​ប្តី​របស់​នាង ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ខណៈដែលនាងមាន​ជំងឺ​បេះដូង និងសុខភាព​ខ្សោយ ដែលធ្វើឲ្យ​ស្ថានភាព​របស់​នាង ​កាន់តែ​ធ្ងន់ធ្ងរ ថែមទៀត៕  

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ady An
Ady An
Ady An
Ady An
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និង ស្វាមី
Ady An និង ស្វាមី
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...