កូរ៉េខាងត្បូង៖ បន្ទាប់ពីបានបើកបង្ហាញពីដំណឹងល្អ ជាមួយនឹងការមានផ្ទៃពោះកូនដំបូងរួចមក តារាសម្ដែងស្រី Son Ye Jin អ្នកគាំទ្រជាច្រើនកាន់តែចាប់អារម្មណ៍នឹងសកម្មភាពប្រចាំថ្ងៃ តាមរយៈការបង្ហាញរូបភាពជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម។
ថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែបានចែករំលែករូបភាពថ្មីរបស់ខ្លួនជាមួយឆ្កែចិញ្ចឹមរបស់នាង ដោយទឹកមុខញញឹមស្រស់ស្រាយ ក្នុងឈុតសាមញ្ញធម្មតា ដែលជាការបង្ហាញមួយទៅកាន់អ្នកគាំទ្រ ឲ្យបានមើលឃើញពីសម្រស់បច្ចុប្បន្នរបស់ខ្លួន ថែមទៀតផង។
ក្នុងនោះដែរ Son Ye Jin ហាក់ដូចជា មានការឡើងទម្ងន់តិចតួច នៅក្នុងខែដំបូងនៃការមានផ្ទៃពោះ តារាស្រីរូបនេះ ធ្វើឲ្យហ្វេនៗបានមើលឃើញមុខរាងមូលជាងមុនបន្តិចយ៉ាងច្បាស់ ប៉ុន្តែនៅតែមានភាពស្រស់ស្អាត ទាក់ទាញមិនផ្លាស់ប្ដូរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖