កម្សាន្ត៖ បើនិយាយដល់បវរកញ្ញាចក្រវាឡកម្ពុជា ជឿថាប្រិយមិត្តនឹងស្គាល់ច្បាស់។ ដោយបវរកញ្ញាចក្រវាឡកម្ពុជាមានរហូតដល់៦នាក់ ហើយមាន៥នាក់ធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិរួចមកហើយ។ ចំណែកបវរកញ្ញាមួយរូបទៀត នឹងត្រូវចេញទៅប្រកួតនៅដើមឆ្នាំ២០២៣នេះ។
យ៉ាងណាមិញ Miss Universe Cambodia ទាំង៦ជំនាន់នេះ ពិតជាទទួលបានការស្រលាញ់ពេញចិត្តពីមហាជនគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ ប្រជាប្រិយភាពក៏ទទួលបានភាពល្បីល្បាញខ្លាំងមិនចាញ់គ្នានោះទេ បើតាមការមើលឃើញជាក់ស្ដែង។ មួយវិញទៀតទាំងសមត្ថភាព និងរូបសម្ផស្សក៏បានទាំងព្រម សាកសមនឹងតំណែងបវរកញ្ញាចក្រវាឡតែម្ដង។
តួយ៉ាង ថ្មីៗនេះបវរកញ្ញា Miss Universe Cambodia ទាំង៥ជំនាន់បានមកជួបគ្នា ហើយបានថតរូបជុំគ្នាទៀតផង។ លើសពីនេះទៅទៀត មើលទៅបវរកញ្ញាទាំង៥រូបនេះ ពិតជាស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ បើទោះបីផាត់មុខស្ដើងៗ រៀបចំខ្លួនបែបសាមញ្ញៗយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖