Eliza Sam បង្ហាញខ្លួនជាសាធារណៈ ក្រោយសម្រាលកូនជាលើកទី២ - TrueID

Eliza Sam បង្ហាញខ្លួនជាសាធារណៈ ក្រោយសម្រាលកូនជាលើកទី២

June 15, 2021

បរទេស៖ អ្នកនាង Eliza Sam បង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធី មួយគឺសន្និសិទកាសែតរបស់ខ្សែភាពយន្តថ្មីមួយនៅក្នុងទូរទស្សន៍ TVB ដែលមានចំណងជើងថា Plan B ខណៈដែលនាងទើបតែសម្រាលកូនជាលើកទី២។

អ្នកនាងក៏បានបញ្ជាក់ផងដែរថា នាងមានការហត់នឿយបន្តិច តែសំណាងហើយដែលស្វាមី និង គិលានុបដ្ឋាយិកាបានជួយមើលថែនាងនិងបុត្ររបស់នាងផងដែរ មិនតែប៉ុណ្ណោះនាងក៏បាន និយាយបន្ថែមទៀតថា កូនប្រុសទី១របស់នាងកំពុងតែត្រៀមរៀបចំរបស់លេងជាមួយនឹងប្អូនប្រុសគេទៀតផង។

គួរបញ្ជាក់ផងដែរថា​នៅក្នុងខ្សែភាពយន្តថ្មីនេះ នាងបានសម្ដែងដើរតួជាម្ដាយជាលើកដំបូង នាងបាននិយាយថានៅពេលដែលនាងថតរឿងនេះ គឺមានអារម្មណ៍ដូចជាការពិតអញឹ្ចង ពេលនាងដើរតួដែលត្រូវជូនកូនទៅសាលារៀន គឺនាងនឹងឃើញដល់ពេលនាងជូនកូនប្រុសរបស់នាងឈ្មោះថាJacorb ទៅសាលារៀនដែរ ហើយថែមទាំងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនពេលកូនប្រុសរបស់នាងដើរចូលសាលាទៅបាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Eliza Sam 
Eliza Sam 
Eliza Sam and Family  
Eliza Sam and Family  
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...