ថៃ៖ ក្រោយពីចេញឆ្ងាយពីសិល្បៈប្រមាណជាជិត ២ឆ្នាំមក ថ្មីៗនេះ តារាស្រី Ploy Chermarn បានចេញមកបង្ហាញខ្លួនសាជាថ្មី និងបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ពេលដែលរូបនាងបានផ្តល់បទសម្ភាសន៍ ថានឹងត្រលប់មកធ្វើការក្នុងវិស័យសិល្បៈម្តងទៀត ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារាស្រី Ploy ក៏បានអាប់ដេតពីស្ថានភាពស្នេហា ជាមួយតារាសម្ដែងស្រីវ័យក្មេង Claudine ខណៈដែលគូស្នេហ៍អ្នកទាំងពីរ ហាក់មិនបានបញ្ចេញ ក៏ដូចជានៅស្ងប់ស្ងៀមអស់មួយរយៈ។ ក្នុងនោះដែរ Ploy បាននិយាយថា៖
លើសពីនេះ តារាស្រី Ploy ក៏បានលើកឡើងទៀតថា ស្នេហាមានទាំងល្អនិងអាក្រក់ ហើយខណៈដែលអ្នកទាំងពីរ ជាមនុស្សស្រីដូចគ្នានោះ នៅពេលដែលឈ្លោះគ្នា ពួកគេក៏មិនបានបង្ហាញនៅលើបណ្ដាញសង្គមដែរ និងបាននិយាយយ៉ាងដូច្នេះថា ពេលឈ្លោះគ្នាហើយក៏ផ្សះផ្សាគ្នា ដូចដើម៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖