គ្រោះក្លាយជាលាភ ក្រោយ Cover បទ «ផ្លូវទៅផ្ទះមែក្មេក» ត្រូវលុប ពេលនេះ នីតា ចូលប្រលង Cambodian Idol (មានវីដេអូ) - TrueID

គ្រោះក្លាយជាលាភ ក្រោយ Cover បទ «ផ្លូវទៅផ្ទះមែក្មេក» ត្រូវលុប ពេលនេះ នីតា ចូលប្រលង Cambodian Idol (មានវីដេអូ)

May 9, 2022

ភ្នំពេញ៖  ពិតណាស់ ជឿជាក់ថាមហាជនជាច្រើនបានស្គាល់រួចមកហើយ កញ្ញា មាស នីតា ដែលអ្នក Cover បទ«ផ្លូវទៅផ្ទះម៉ែក្មេក» និងត្រូវបានហ្វេនៗភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងដោយ បទនេះត្រូវបានលុបចោលវិញកាលពីប៉ុន្មានសប្ដាហ៍មុននេះ។

យ៉ាងណាមិញ មិនជាអ្វីក្រោយពីផ្ទុះរឿងត្រូវម្ចាស់ដើមស្នើរឲ្យលុបបទ «ផ្លូវទៅផ្ទះម៉ែក្មេក» ចេញហើយ មាស នីតា បែរជាត្រូវមហាជនអាណិតស្រលាញ់ ចូលចិត្តនិងលើកទឹកចិត្តនាងលើសដើមទៅទៀត។ ជាពិសេស ថ្មីៗនេះ នាងថែមទាំងមានឪកាសបានចូលប្រលងបញ្ចេញសមត្ថភាព នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ទៀតផង។

ក្នុងនោះ នីតា បានជ្រើសរើសបទ«អូនក៏ឈឺពេលបាត់បង់បង» មកបកស្រាយ ដោយសារសមត្ថភាពទឹកដមសម្លេងដ៏ពីរោះ បេក្ខនារីរូបនេះ បានអន្ទងយកចិត្តគណកម្មការឲ្យសរសើរមិនដាច់ពីមាត់ទាំងបួនរូបតែម្ដង ថែមទាំងទទួលបានYes ឆ្លងផុតវគ្គដំបូងបន្តទៅវគ្គបន្ទាប់បានយ៉ាងជោគជ័យ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មាស នីតា
មាស នីតា
មាស នីតា
មាស នីតា
មាស នីតា
មាស នីតា
មាស នីតា
មាស នីតា
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...