ថៃ៖ ជាការពិតណាស់ សម្រាប់ Chompoo គឺជាតារាស្រីមួយរូប ដែលតែងតែត្រូវបានមនុស្សជាច្រើន យកចិត្តទុកដាក់ចំពោះ ការតុបតែងខ្លួនរបស់នាង ជាមួយនឹងស្ទាយ៍ដ៏លេចធ្លោ បង្ហាញពីភាពទាក់ទាញនៃសម្រស់ ខណៈដែលពេលនេះ នាងបានក្លាយជាអ្នកម្ដាយកូនបី ទៅហើយ។
ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រី Chompoo កំពុងតែធ្វើហ្វេនៗជ្រួ.លច្របល់ទៀតហើយ ជាមួយនឹងរូបភាពថ្មីជាច្រើន ដែលរូបនាងបានបង្ហាញ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត តែងមុខស្រាលៗ លេចចេញនូវសម្រស់វ័យក្មេង ដ៏មិនគួរឲ្យជឿ នៅពេលដែលបង្ហាញមុខចំៗ ស្មានតែជាក្មេងស្រីវ័យ ១៦ឆ្នាំ។
ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រ ក៏បានចូលមកខមិនយល់ស្របថា ការតុបតែងខ្លួនមួយនេះ បានធ្វើឲ្យ Chompoo មើលទៅ កាន់តែក្មេងខ្លាំងឡើង ទាំងស្ទាយ៍លេងខ្លួន និងមុខមាត់របស់នាងផ្ទាល់ តែម្ដង ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖