ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានជ្រាបជាមិនខានថា តារាស្រី Newclear និងស្វាមីលោក Petjah អ្នកទាំងពីរបានធ្វើឱ្យមហាជនគ្រប់គ្នាមានការសង្ស័យថាពួកគេបានចែកផ្លូវគ្នាតែក៏ត្រូវមិត្តភ័ក្តិនាងចេញមកបកស្រាយថាការសង្ស័យនេះជារឿងមិនពិត។
យ៉ាងណាមិញរឿងរ៉ាវដែលគេសង្ស័យថា Newclear និងស្វាមីគឺលោកPetjah ពួកគេប្រហែលជាបានលែងលះគ្នានោះ ពេលនេះគឺកាន់តែមានតំរុយមកច្បាស់ខ្លះៗ ដោយក្នុងរយៈពេលថ្មីៗនេះ Newclear នាងបានធ្វើឱ្យមហាជនចោទជាសំណួរម្ដងទៀតបន្ទាប់ពីរូប Newclear ផ្ទាល់បាន Live ផ្សព្វផ្សាយពីផេក របស់ខ្លួន ហើយនាងបានបង្ហើបទៅកាន់ហ្វេនៗឱ្យសួរនូវសំណួរផ្សេងៗ ពាក់ព័ន្ធនឹង រឿងរកស៊ីនិងបញ្ហាផេក តែគ្រប់គ្នាបានចូលមកសួរអំពីនាងនិងស្វាមីក្រោយសង្ស័យថាប្ដីប្រពន្ធមួយគូនេះ ពិតជាបានលែងលះគ្នាពិតឬយ៉ាងណា ។ តែនៅពេលមហាជនបានដាក់ជាសំណួរជាច្រើនទៅបែរជាមិនឃើញរូបនាង ឆ្លើយនូវសំណួរទាំងអស់នោះទេ តែបែរជាប្រាប់វិញថាៈ
ចម្លើយឆ្លើយទាំងអារម្មណ៍មិនល្អ នេះបានធ្វើឱ្យគ្រប់គ្នារឹតតែយល់ច្បាស់ថាអ្នកទាំងពីរពេលនេះកំពុងតែមានបញ្ហានឹងគ្នាពិតមែន
តែរឿងរ៉ាវនេះ Newclearនិងស្វាមីគ្មានអ្នកណាម្នាក់មកបញ្ជាក់ពីការលែងលះឱ្យមហាជនជ្រាបច្បាស់ជាងនេះនោះទេ៕
ប្រភព៖ Sanook