បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួននៅតំបន់ Santa Monica និងបានទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនសាជាថ្មី ស្របជាមួយនឹងការតុបតែងខ្លួន ស្លៀកខោខូវប៊យ រួមជាមួយនឹងអាវធំពណ៌ខ្មៅដ៏ទាក់ទាញ។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះ Selena ត្រូវចាប់បានពេលកំពុងទៅណាត់ជួបនឹងបុរសវ័យចំណាស់ម្នាក់ទៀតផង។ ម៉្យាងវិញទៀត នៅពេលឃើញអ្នកយកព័ត៌មាន តារាចម្រៀងស្រីរូបនេះ បែរជាបានយកដៃមកគ្របមុខយ៉ាងរហ័ស ខណៈដែលមានការលើកឡើងពី មូលហេតុមិនប្រាកដ ដែលនាងធ្វើបែបនេះ គឺអាចដោយសារតែពន្លឺភ្លើង ឬដោយសារតែ ការភ័យខ្លាចនៃការចាប់បាន នៅពេលកំពុងណាត់ជួបជាមួយនឹង ណមនុស្សប្រុសម្នាក់ដែលមានអាយុស្ទើរតែដូចឪពុកទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីនោះ ដោយយោងតាមការស្រាវជ្រាវ បុរសដែលបានចេញមកញ៉ាំអាហារជាមួយ Selena Gomez គឺត្រូវបានគេស្គាល់ថា ជាលោក Martin Short ដែលមានអាយុ ៧២ ឆ្នាំ ហើយលោកក៏ជាតួសម្តែងក្នុងរឿងមួយ ជាមួយនឹង Selena ដែលតាំងពីបានរួមការងារជាមួយគ្នាមក អ្នកទាំងពីរក៏បានស្និទ្ធស្នាល និងបង្ហាញពីមិត្តភាពរបស់ពួកគេ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖