កម្សាន្ត៖ ពិតណាស់ នរណាៗក៏ដឹងដែរថា តារាចម្រៀង ខាន់ ជេមស៍ សព្វថ្ងៃនេះ កំពុងឡើងកូដខ្លាំង ក្រោយពេល ស្ងាត់ពីសិល្បៈមួយរយៈពេលធំ ដោយក្នុងនោះ គេឃើញ រូបលោក ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងវិស័យអចលទ្រព្យ ការលក់ដីឡូត៍ នេះតែម្តង។
មិនតែប៉ុណ្ណោះ ក្រៅពីជោគជ័យលើមុខជំនួញហើយនោះ បើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងប្រុសរូបនេះវិញ ក៏មិនធម្មតាដែរ មានកូនប្រុសស្រី ៤នាក់ លើសពីនេះទៅទៀត ម្នាក់ៗសុទ្ធតែស្រស់ស្អាត ស្រស់សង្ហា ថែមទាំង មានដុងសិល្បៈដូចៗគ្នាទៀត។
យ៉ាងណាមិញ ហេតុតែមានកូនប្រុសសង្ហាៗ តារាប្រុសរូបនេះ ឧស្សាហ៍ថតបង្ហោះកូនៗនៅលើបណ្ដាញសង្គមចាញឹកញាប់។ មិនតែប៉ុណ្ណោះ មើលទៅកូនប្រុសទាំងពីររបស់ ខាន់ ជេមស៍ ជះរាងសង្ហា មិនចាញ់លោកប៉ាប៉ុន្មានទេ ជាពិសេសទៅទៀត ពេលឈរក្បែរគ្នាបែបនេះ ស្ទើរតែដូចកូនភ្លោះទៅហើយ ម្នាក់មើលទៅ រស់រវើកសមជាអ្នកសិល្បៈ ខណៈអាយុនៅតិចៗសោះ គ្រាន់តែឃើញហើយ នរណាក៏សរសើរដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖